ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ ណែនាំ​មន្ត្រីក្រោមឱវាទ​មន្ទីរ​គ្រប់រូប ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព វិន័យ​ការងារ គោរព​ការចាត់តាំង​របស់​អង្គភាព

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ ណែនាំ​មន្ត្រីក្រោមឱវាទ​មន្ទីរ​គ្រប់រូប ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព វិន័យ​ការងារ គោរព​ការចាត់តាំង​របស់​អង្គភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ធំ​)៖ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​មន្ទី​រ​គ្រប់រូប ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព វិន័យ​ការងារ គោរព​ការចាត់តាំង​របស់​អង្គភាព បន្ត​រក្សា​ប្រពៃណី​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ផ្ទៃក្នុង​ឱ្យបាន​កាន់តែ​ល្អ​ថែមទៀត និង​ត្រូវ​រៀនសូត្រ​លេីការ​ប្រេី​ប្រាស់ បច្ចេកវិទ្យា​ឌីជីថល លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។​

​ឯកឧត្តម ប៉េង ពោធិ៍​នា បាន​លើក​ឡ​;​ង​យ៉ាង​ដូចនេះ នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល​ឯកឧត្តម និង​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​កំពង់ធំ​

​បន្ថែម​ពី​នេះ​ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា ក៏បាន​លើកឡើង​ពី​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ផ្តល់​អាទិភាព​គន្លឹះ​ចំនួន​៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​នា​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ជា​កិត្តិយស​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​ដែល​មាន​ស្នាដៃ និង​ផ្តល់​ជូន​នូវ​សម្ភារ និង​ផ្លាកសញ្ញា​សុវត្ថិភាព​ការដ្ឋាន ផ្លូវថ្នល់ រួមមាន មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.