🚔🇰🇭ស្រុកសំពៅលូនជាយដែនថៃ
លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាបមុខសញ្ញាគាស់ទ្វារផ្ទះលួចសម្ភារៈចំនួនពីរនាក់នៅថ្ងៃទី១៦,ខែកញ្ញា ,ឆ្នាំ២០២៣ ដោយករណីនោះបានកើតឡើងកាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២ និង ១០នាទី ដោយ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទ្វារផ្ទះចូលលួចយក រទេះរុញ , ខ្សែភ្លើង និងសម្ភារៈផ្ទះបាយ ) កើតឡើង ចំនួន ០១ ករណី នៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៅលើជនរងគ្រោះឈ្មោះ រិន ចាន់រឿន ភេទស្រី អាយុ ៤៨ ឆ្នាំ និងឈ្មោះ រិន ម៉ាលី ភេទប្រុស អាយុប្រហែល អាយុ ៣៤ ឆ្នាំ ។ អ្នកទាំងពីរនាក់ មានទីលំនៅចំណុចកើតហេតុខាងលើ ប្រព្រឹត្តដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះ ឈ្មោះ រិន ម៉ាលី ភេទប្រុស (ម្ចាស់ផ្ទះមិននៅទៅធ្វើការនៅប្រទេសថៃ) ត្រូវជាក្មួយរបស់ឈ្មោះ រិន ចាន់រឿន ហើយចូលទៅក្នុងផ្ទះលួចយកទ្រព្យសម្បតិ្តជនរងគ្រោះទាំងពីរនាក់ រួមមាន ៖ ខ្សែភ្លើង,កំសៀវដាំទឹកអគ្គីសនី,ធុងទឹកជ័រពណ៌ខ្មៅ,កន្ត្រកពណ៌ក្រហមខ្ទះឆាអគ្គីសនី , រទេះរុញនិងសម្ភារៈរបស់របរប្រើប្រាស់មួយចំនួនទៀត យកទៅបាត់ ។
បន្ទាប់ពីទទួលបណ្ដឹងជនរងគ្រោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ ចំនួន០២ នាក់៖
១-ឈ្មោះ ណុប វាសនា ហៅ ស្នា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ២-ឈ្មោះ រុន ម៉ាប់ ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង(បក្សពួក) ដកហូតវត្ថុតាងរួមមាន៖ -កាំបិតខ្វែវដងឈើចំនួន០១កន្ត្រៃកាត់ចំនួ០១ដែកកាប់ចំនួន០២ខ្សែរភ្លើងពណ៌សចំនួន០២ដុំតូចផ្លែរណាចំនួន០២ពូថៅដងឈើចំនួន០១-ផ្លែពូរថៅចំនួន០១,កណ្តៀវដងដែកចំនួន០១,កូនកាំបិតចំនួន០២-ផ្លែកាំបិតផ្គាក់ចំនួន០១, -កាំបិតតាំងតោដងឈើចំនួន០១ដែកទុលវីសចំនួន០២កាំបិតកែច្នៃដងឈើចំនួន០១ឆ្នាំងដាំបាយអគ្គីសនីចំនួន០១ខ្ទះឆាអគ្គីសនីចំនួន០១,កន្ត្រៃចំនួន០៣-សោលេខ១៣និងលេខ២៤ ចំនួន០២, -ធុងទឹកកកចំនួន០២,កំសៀវដាំទឹកចំនួន០១ធុងជ័រដាក់ទឹកពណ៌ខ្មៅចំនួន០១ចង្ក្រាន ហ្គាសចំនួន០១ឆ្នាំងសចំនួន០១ -រទេះអូសចំនួន០១,-កន្ត្រកពណ៌ក្រហមចំនួន០១បាននៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ៥០ នាទីនៅចំណុចក្រុមទី០១ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
ជនសង្ស័យ ឈ្មោះ ណុប វាសនា ហៅ (ស្នា(បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពគាស់ទ្វារផ្ទះជនរងគ្រោះខាងលើ ពិតប្រាកដមែន ។ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។




