ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន​បង្កើន​ការផ្សព្វផ្សាយ និង​បង្ក្រាប​គ្រឿងញៀន ពិសេស​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ

​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ណែនាំ​គ្រប់​ក្រសួង ស្ថាប័ន​បង្កើន​ការផ្សព្វផ្សាយ និង​បង្ក្រាប​គ្រឿងញៀន ពិសេស​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​លើកដំបូង របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ជំរុញ​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការអប់រំ​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន ឲ្យចំ​មុខសញ្ញា និង​ក្រុម​គោលដៅ​ដែល​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​លើសពីនេះ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការស្រាវជ្រាវ​រក​ប្រភព​ផ្គត់ផ្គង់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​គីមី​ផ្សំ និង​ចាត់​វិធានការ​ជំនាញ ឲ្យបាន​តឹងរ៉ឹង​បំផុត​ក្នុង​ការទប់ស្កាត់​ការ​ចរាចរ ដឹកជញ្ជូន​សារធាតុ​គីមី​ផ្សំ​ចូលមក​ក្នុង​ប្រទេស​។​

​ក្រៅ​ពី​ការ​ចិត្ត​ទុកដាក់​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​ហើយ​នោះ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ក៏​មិន​ភ្លេច​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ទប់ស្កាត់​ឲ្យខាងតែបាន​នូវ​ការលួចនាំ​ចូល​សារធា​តុ​ញៀន​ខុសច្បាប់​គ្រប់​ប្រភេទ ចូល​ក្នុងប្រទេស​កម្ពុជា​តែម្ដង​។​

​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ក៏​បាន​ជំរុញ​ដោយ​ត្រង់​តែម្ដង​ទៅ​កាន់​អភិបាល​រាជធានី​-​ខេត្ត ដែល​ជា​សមាជិក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ត្រូវ​ទប់ស្កាត់​ការ​លួច​កែច្នៃ​ផលិត​គ្រឿងញៀន ដោយ​យកចិត្តទុកដាក់​គ្រប់គ្រង​ទីតាំង​ឃ្លាំង​ស្ដុក​ទំនិញ​ផ្សេងៗ នៅក្នុង​មូលដ្ឋាន ពិសេស​កន្លែង​ដែល​មាន​ការសង្ស័យ​ជាដើម​។​

​អ្វី​ដែល​ជា​ផ្នែក​មួយ​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការលុបបំបាត់​នូវ​ការប្រើប្រាស់​ក្នុង​សហគមន៍ ទីតាំង​សប្បាយដ្ឋាន​នានា ដោយ​អភិបាល​រាជធានី​-​ខេត្ត ត្រូវតែ​យកចិត្តទុកដាក់​បង្ក្រាប​។ នេះ​បើ​តាម​ការគូសបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម​សន្ដិ​បណ្ឌិត ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​គួរ​ជម្រាប​ថា យោងតាម​របាយការណ៍​របស់​នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ឲ្យដឹងថា ក្នុង​រយៈពេល​០៨​ខែ ដើមឆ្នាំ​២០២៣ សមត្ថកិច្ច​អនុវត្ត​ច្បាប់​កម្ពុជា ធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​ចំនួន​៥,១៣៣​ករណី ឃាត់ខ្លួន​ជនល្មើស ចំនួន​១២,៤៩១​នាក់ ចាប់​យក​សារធាតុ​ញៀន ចំនួន​២,៦៥៨.៥៦​គីឡូក្រាម សារធាតុ​គីមី​ផ្សំ​ចំនួន​៩១០.៨៧​គីឡូក្រាម រួម​និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.