ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋ​មន្ត្រី​សាធារណការ ណែនាំ​មន្ត្រី​តាម​មន្ទីរ​បន្ត​ខិតខំ​បំពេញ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចូលរួម​សម្រេច​គោលដៅ​របស់​ក្រសួង

​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋ​មន្ត្រី​សាធារណការ ណែនាំ​មន្ត្រី​តាម​មន្ទីរ​បន្ត​ខិតខំ​បំពេញ​ការងារ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ចូលរួម​សម្រេច​គោលដៅ​របស់​ក្រសួង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ដល់​មន្ត្រី​មន្ទីរ​គ្រប់ៗ​រូប ឱ្យ​បន្ត​ខិតខំ​បំពេញ​ការងារ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដេ​ី​ម្បី​ចូលរួម​សម្រេច​គោលដៅ​របស់​ក្រសួង ។ ឯកឧត្តម​បាន​លើកឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ មន្ត្រីរាជការ និង​បុគ្គលិក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប និង​ផ្តល់​ជូន​សម្ភារ​សុវត្ថិភាព​ការដ្ឋាន​ផ្លូវថ្នល់ ។​

​បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ជម្រាបជូន​អំពី​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​បាន​ផ្តល់​អាទិភាព​គន្លឹះ​ចំនួន​៥ គឺ «​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»​។ ក្នុង​នោះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល ក៏​បាន​គិតគូរ​ជា​ពិសេស​លើ​យន្តការ​ថ្មីៗ ដើម្បី​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ការដឹកជញ្ជូន ដែល​មាន​ភាព​ធន់​ខ្ពស់ ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​។​

​នា​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​កិត្តិយស​ផ្តល់ជូន​នូវ​សម្ភារ និង​ផ្លាកសញ្ញា​សុវត្ថិភាព​ការដ្ឋាន​ផ្លូវថ្នល់ រួមមាន​៖ មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត ម៉ាស៊ីន​កាត់​ស្មៅ កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ សម្រាប់​ប្រើប្រាស់​ក្នុង​ការជួសជុល​ថែទាំ​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់រ​បស់​មន្ទីរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.