ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាជ្ញាធរ​ខេត្ត​ដឹកនាំ​គ្រឿងចក្រ​ឈូសឆាយ​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ និង​ស្ដារ​ប្រឡាយ​បង្ហូរទឹក​សងខាង​ផ្លូវ ចំនួន ៣​កន្លែង នៅក្នុង​ភូមិ​ចំនួន​២ នៃ​ស្រុក​សាលា​ក្រៅ​

អាជ្ញាធរ​ខេត្ត​ដឹកនាំ​គ្រឿងចក្រ​ឈូសឆាយ​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ និង​ស្ដារ​ប្រឡាយ​បង្ហូរទឹក​សងខាង​ផ្លូវ ចំនួន ៣​កន្លែង នៅក្នុង​ភូមិ​ចំនួន​២ នៃ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​, លោក ឈូរ សុភ័​ក្រ សប្បុរសជន និង​ជា​ម្ចាស់​គ្រឿងចក្រ រួម​ដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រដ្ឋបាល​ស្រុក​សាលា​ក្រៅ បាន​អញ្ជើញ​នាំ​យក​គ្រឿងចក្រ​មក​ឈូសឆាយ​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ ប្រវែង​១០០០​ម៉ែត្រ ដែល​រង​ការខូចខាត​ដោយសារ​ទឹកភ្លៀង និង​ស្ដារ​ប្រឡាយ​បង្ហូរទឹក​សងខាង​ផ្លូវ​ចំនួន ៣​កន្លែង ប្រវែង​សរុប​ប្រហែល ៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូ​រអិល និង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោក សៅ សារ៉ាត់ បាន​មានប្រសាសន៍ថា ដោយ​មាន​ការស្នើសុំ​ពី​មេភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ទាំង​ពីរ គឺ​ភូមិ​អូរ​រអិល និង​ភូមិ​អូរ​ឈើ​ក្រំ យើង​បាន​សម្រេច​ធ្វើការ​ឈូសឆាយ​កែលម្អ​ផ្លូវ និង​សម្រួល​ប្រឡាយ​បង្ហូរទឹក​សងខាង​ផ្លូវ ជូន​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និង​រំដោះ​ទឹកភ្លៀង​កុំអោយ​ហូរ​សាច​លើផ្លូវ និង​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​សងខាង​ផ្លូវ​។​

​លោក​បាន​បន្តថា ដោយសារ​កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស ធ្វើឲ្យ​ផ្លូវ​មួយ​ខ្សែរង​ការខូ​ចខាត​លំបាក​ក្នុងការ​ធ្វើ​ដំណើរ និង ធ្វើឲ្យ​ប្រឡាយ​ទឹក​សងខាង​ផ្លូវ និង​លូបង្ហូរទឹក កកស្ទះ​មិន​អាច​ឲ្យ​ទឹក​ហូបបាន​។ ហេតុនេះ​ការចុះ​ឈូសឆាយ​កែលម្អ​ផ្លូវ និង​សម្រួល​ផ្លូវទឹក​នេះ គឺជា​រឿង​ចាំបាច់ សម្រាប់​ការរស់នៅ​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ ដែល​ជា​ឆន្ទះ​រួម​របស់​ថ្នាក់ដឹកនាំ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ថែម​លើ​គំរោង​អភិវឌ្ឍ​នានា របស់​អាជ្ញាធរ​ឃុំ​ស្ទឹង​កាច់ ហើយ​ក៏​សម​ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​។​

​លោក​ក៏​បាន​មានប្រសាសន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ជួយឧបត្ថម្ភ ជ្រោ​ម​​ជ្រែង​ឲ្យ​ដំណើរការ​កែលម្អ​ផ្លូវ​នេះ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​សូម​សំណូម​​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគ​​យល់​ចំពោះ​ផលប៉ះពាល់​ផ្សេងៗ​ពី​ការ​អ​​នុវ​ត្ត​ការងារ​នេះ​៕”​ដោយ​,​សេន តរ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.