ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ធ្លា​ម្អម ស្ពាន​វាង​ក្រុង​ពោធិ៍សាត់ និង​ការកែលម្អ​បរិស្ថាន សណ្តាប់ធ្នាប់​លើដី​ចំណីផ្លូវ ក្នុង​ខេត្ត​កំពង់ឆ្នាំង

​ឯកឧត្តម រដ្ឋមន្ត្រី ប៉េង ពោធិ៍​នា ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវជាតិ​លេខ​៥ ព្រែក​ក្តាម​-​ធ្លា​ម្អម ស្ពាន​វាង​ក្រុង​ពោធិ៍សាត់ និង​ការកែលម្អ​បរិស្ថាន សណ្តាប់ធ្នាប់​លើដី​ចំណីផ្លូវ ក្នុង​ខេត្ត​កំពង់ឆ្នាំង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ចុះ​ត្រួតពិនិត្យ​គម្រោង​កែ​លម្អ​បរិស្ថាន និង​សណ្តាប់ធ្នាប់​លើ​ដី​ចំណី​ផ្លូវ មុខ​សាលារៀន​ជ្រៃ​បាក់ ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​ជា​គម្រោង​សាកល្បង (Pilot Project) របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ប្រចាំ​នៅ​កម្ពុជា JICA បាន​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ​២០១៩​។​

​បេសកកម្ម​ការងារ​នេះ បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​អមដំណើរ​ពី​សំណាក់ លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃ​គណៈ​ភិបាល​ខេត្ត​កំពង់ឆ្នាំង អគ្គនាយក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផងដែរ​។​

​ការបំពេញ​បេស​សក​កម្ម​ការងារ​តាម​ខ្សែ​ផ្លូវជាតិ​លេខ​៥​នេះ លោក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​អមដំណើរ បាន​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) និង​គម្រោង​ស្ថាបនា​ស្ពាន​វាង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​ផងដែរ​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង​បច្ចុប្បន្ន សម្រេច​លទ្ធផល​បាន​ជាង​៩០%​ហើយ ខណៈ​ដែល​គម្រោង​ស្ថាបនា​ស្ពាន​វាង​ក្រុង​ពោធិ៍សាត់ ដែល​ជា​ស្ពាន​ធំ​មាន​រហូត​ដល់​ទៅ ៤​គន្លង (២​គន្លង​ទៅ និង​២​គន្លង​មក​) កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពន្លឿន​ការស្ថាបនា ដោយ​រំពឹងថា​នឹង​រួចរាល់​ដំណាលគ្នា ជាមួយនឹង​គម្រោង​ពង្រីក និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៥​ខាងលើ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរណ៍ ពិសេស​កាត់បន្ថយ​ការកកស្ទះ​នៅ​ទី​ប្រជុំជន​ក្រុង​ពោធិ៍សាត់​។​

​សូមបញ្ជាក់​ថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​៥ (​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​១) មាន​ប្រវែង ៣៦៦​គីឡូម៉ែត្រ​ឆ្លងកាត់​ខេត្ត​កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ផ្លូវ​បែងចែក​ចេញ​ជា ៣​កំណាត់​៖ កំណាត់​ទី​១ ភាគ​ខាងជើង (​បាត់ដំបង​-​សិរីសោភ័ណ​) កំណាត់​ទី​២ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) និង​កំណាត់​ទី​៣ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង និង​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត​) ជា​ប្រភេទ​ផ្លូវ​៖ បេតុង​កៅស៊ូ (AC) ទំហំ​ទឹកប្រាក់​គម្រោង​៖ ប្រមាណ ៥០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​៥​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង​ដូចជា​៖ អាច​បង្កើន​ការនាំចេញ​-​នាំចូល និង​ជា​ផ្លូវ​មួយ​ប្រកបដោយ​សក្តានុពល​ខ្ពស់​សម្រាប់​បម្រើ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា ពិសេស​អាច​កាត់ បន្ថយ​គ្រោះថ្នាក់ និង​ការកកស្ទះ​ចរាច​រណ៍​បាន​យ៉ាងច្រើន​។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​នេះ នឹង​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍ វិនិយោគ និង​ទេសចរណ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.