ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​, ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ជា​ប្រធាន

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ​-​ចូល របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​, ឧបនាយករដ្ឋមន្ដ្រី នេ​ត សាវឿន ជា​ប្រធាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​សេចក្ដីសម្រេច​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​កម្ពុជា​។​

​ក្នុង​សេចក្ដីសម្រេច​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ហើយ​បណ្ដាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ បានឲ្យដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​នេះ មាន​លោក​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជា​ប្រធាន អម​ដោយ​អនុប្រធាន​ប្រចាំការ​១​រូប អនុប្រធាន​២​រូប និង​សមាជិក​ជាច្រើន​រូប​ផ្សេងទៀត​។​

​គណៈកម្មការ​ចំពោះ​កិច្ច​មាន​តួនាទី និង​ភារកិច្ច​ដូចខាងក្រោម​៖
* តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នានា​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី និង​បាតុភាព​ផ្សេងៗ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ចំពោះ​ពលករ​ខ្មែរ ក្នុង​ការចេញ ចូល និង​ឆ្លងកាត់​ព្រំដែន​
* ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តាម​ព្រំដែន ដើម្បី​ជួយ​សម្រួល​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ​ឲ្យបាន​ត្រឹមត្រូវ​
* ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ា​នានា​របស់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន​
* សិក្សា​ស្រាវជ្រាវ​លើ​ប្រភព​បញ្ញា ឬ​ភាពមិនប្រក្រតី​នានា ដែល​បង្ក​ការរំខាន​ដល់​ដំណើរ​ចេញចូល ឬ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពល​ករ​ខ្មែរ​តាម​ព្រំដែន​
* រៀបចំ​ឲ្យមាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់មិ​ន​ប្រក្រតី​
* ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​សម្រួល​ឲ្យ​ពលករ​អាច​ទំនាក់ទំនង និង​រាយការណ៍​ភាព​តាមដាន​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ​
* ចុះ​ពិនិត្យ សិក្សា និង​វាយតម្លៃ​អំពី​ស្ថានភាព​នៃ​ការ​យក​កម្រៃ​ក្រៅ​ផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញ ចូល​នៅ​ច្រកទ្វារព្រំដែន​
* ដាក់ចេញ​វិធានការ ចុះ​ប្រតិបត្តិការ ឬ​ចេញ​សេចក្ដីណែនាំ ដើម្បី​លុបបំបាត់​ការ​យក​កម្រៃ​ក្រៅ ផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញចូល​នៅ​ច្រក​ទ្វារ​ព្រំដែន សំដៅ​សម្រួល​ដល់​ការធ្វើដំណើរ​ចេញ ចូល​របស់​ពលករ​នៅតាម​ព្រំដែន​
* ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការងារ​
* លុបបំបាត់​ការ​យក​កម្រៃ​ក្រៅ​ផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញចូល​នៅ​ច្រក​ទ្វារ​ព្រំដែន​
* អនុវត្ត​ភារកិច្ច​ផ្សេង​ទៀត​តាម​ការប្រគល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.