ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធី​ប្រកាស ឯកឧត្ដម ប៉េង ពោធិ៍​សា ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្វាយរៀង

ពិធី​ប្រកាស ឯកឧត្ដម ប៉េង ពោធិ៍​សា ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​): នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​សម្ដែង​នូវ​ការគោរព​ដ៏​ខ្ពង់ខ្ពស់ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ គោរព​ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បាន​ផ្តល់​នូវ​សេចក្តីទុកចិត្ត​តែងតាំង និង​ទទួលស្គាល់​ឯកឧត្ដម​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​ចូលរួមចំណែក​ក្នុង​កិច្ចការ​គាំទ្រ​បម្រើ ធានា ការពារ និង​ផ្ដល់​នូវ​ផលប្រយោជន៍​ជូន​អតីតយុទ្ធជន​ឲ្យបាន​កាន់ល្អប្រសើរ​ថែមទៀត ។​

​ឯកឧត្ដម​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត បាន​បញ្ជាក់បន្ថែម​ថា ចំពោះ​ឯកឧត្ដម​ផ្ទាល់ ការ​មាន​ឱកាស​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​គ្រប់​យន្តការ​គាំទ្រ​ដល់​សកម្មភាព​ទាំងឡាយ ដែល​នាំ​ទៅដល់​ផលប្រយោជន៍​ដ៏​ពិតប្រាកដ​សម្រាប់​អ៊ុំ ពូ មា​មីង អតីតយុទ្ធជន គឺជា​កិច្ចការ​ចម្បង និង​ជា​កាតព្វកិច្ច​តបស្នង​មិន​អាច​ខ្វះ​បាន​ពី​សំណាក់​យើងខ្ញុំ​ទាំងអស់គ្នា​ជា​យុវជន​ជំនាន់​ក្រោយ សម្រាប់​វីរៈ​អតីតយុទ្ធជន យុទ្ធ​នារី ដែល​អស់​ឯកឧត្ដម​ទាំងអស់ បានធ្វើ​ពលិកម្ម​គ្រប់​សព្វបែបយ៉ាង បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ចូលរួម​ក្នុង​បុព្វហេតុ រំដោះ​ប្រទេស​ជាតិ និង​ប្រជាជន​ឲ្យមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ ហើយ​ចំណែក នៃ​ការចូលរួម​នេះ គឺ​ពិតជា​មាន​តម្លៃ ប្រកប​ដោយ​មោទនភាព​បំផុត ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ​មួយ​រូប ដែល​បាន​ទទួល​ផល​ពី​ការតស៊ូ និង​ការលះបង់​របស់​អតីតយុទ្ធជន និង​យុទ្ធជន​ពលី​ជំនាន់​មុន ។​

​ក្នុងឱកាស​នោះ​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ក៏​បាន​ជម្រុញ​ឲ្យ​ឯកឧត្ដម​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ត្រូវ​ខិតខំ​អនុវត្ត​តាម​គោលការណ៍ ការណែនាំ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ដែល​បាន​ដាក់ចេញ​នា​ពេល​កន្លង​មក​ឲ្យមាន​ប្រសិទ្ធភាព ក៏​ដូច​ជា​បន្ត​យកចិត្តទុកដាក់​លើកកម្ពស់​ស្មារតី​គោរព​ដឹងគុណ ចំពោះ​គុណបំណាច់​ដ៏​ធំធេង​របស់​អតីតយុទ្ធជន​គ្រប់រូប ។​

​ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ កិត្តិ​សង្គហ​បណ្ឌិត គន់ គីម បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​: កិច្ចការ​ក្រៅពីនេះ​ក៏​ត្រូវ​បន្ត​រៀនសូត្រ និង​ចងចាំ​ទុកជា​ប្រវត្តិសាស្ត្រ​នូវ​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន មោះមុត​របស់​អតីតយុទ្ធជន​ដែល​បាន​ពលី​ក្នុង​បុព្វហេតុ នៃ​សុខ​សន្តិភាព​របស់​ប្រទេសជាតិ ។ ត្រូវ​បន្ត​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន និង​គ្រួសារ​ពលី ដោយ​បន្ត​បង្កើន​វប្បធម៌​ចែករំលែក ជំរុញ និង​កៀរគរ​ការចូលរួម​ក្នុង​សកម្មភាព​សាងសង់​ទីជម្រក​ជូន​ដល់​អតីតយុទ្ធជន និង​គ្រួសារ​ពលី ដែលមាន​ជីវភាព​ខ្វះខាត​នៅតាម​មូលដ្ឋាន ។ ចូលរួម​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម និង​ឆ្លើយតប​ទៅនឹង​តម្រូវការ សំណើ សំណូមពរ​នានា​របស់​អតីតយុទ្ធជន និង​គ្រួសារ​ពលី ឲ្យបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ជាពិសេស​គឺ​ត្រៀម​ចូលរួម​សហការ និង​គាំទ្រ​ជានិច្ច​នូវ​រាល់​សកម្មភាព​ដែល​ផ្ដល់ និង​ការពារ​ផលប្រយោជន៍​របស់​អតីតយុទ្ធជន ក៏​ដូច​ជា​បន្ត​ជួយ​ជំរុញ​ចលនា​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ឲ្យ​កាន់តែ​មាន​ដំណើរការ​ល្អ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.