ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ពោធិ៍សាត់

ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ បុគ្គលិក មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​កិច្ចសន្យា និង​បុគ្គលិក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ពោធិ៍សាត់ ដោយ​មាន​ការចូលរួម​អមដំណើរ​ពី​សំណាក់ លោក​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ អគ្គនាយក លោក​ប្រធាន​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​នា​ឱកាស​នោះ លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​ឡើងរាយការណ៍​ពី​បច្ចុប្បន្នភាព​ការងារ​ដែល​កំពុង​អនុវត្ត ទិសដៅ​ការងារ​បន្ត និង​សំណូមពរ​មួយចំនួន ជា​អាទិភាព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​។​

​លោក​រដ្ឋមន្ត្រី ឯកឧត្តម ប៉េង ពោធិ៍​នា បាន​លើកឡើង​អំពី យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​មាន​អាទិភាព​គន្លឹះ​ចំនួន​៥ គឺ “​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​” និង​បាន​បញ្ជាក់​ថែម​ទៀត​ថា ក្រសួង​ត្រូវ​យកចិត្តទុកដាក់​ជាសំខាន់ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ការផ្តល់​សេវា​សាធារណៈ​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​មន្ទីរ ក្នុង​ការបំពេញ​ការងា​រ​ជំនាញ​របស់​ខ្លួន និង​បាន​ផ្តល់​អនុសាសន៍​ឱ្យ​បន្ត​ថែរក្សា ការពារ​សមិទ្ធផល​ដែល​បាន​កសាង​ក្នុង​អាណត្តិ​ទី​៦ និង​អាណត្តិ​កន្លងទៅ និង​ត្រូវ​បន្ត​ជំរុញ​ការធ្វេីកំណែទម្រង់ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ បន្ថែមទៀត​តាម​ការដឹកនាំ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​កិត្តិយស​បំពាក់​មេដាយ​ដល់​មន្ត្រី​មន្ទីរ ដែល​មាន​ស្នាដៃ​ការងារ​កន្លងទៅ ព្រមទាំង​បាន​ផ្តល់​សម្ភារ និង​ផ្លាកសញ្ញា​សុវត្ថិភាព ការដ្ឋាន​ផ្លូវថ្នល់ មាន​មួក​ការដ្ឋាន អាវ​ចំណាំងផ្លាត ម៉ាស៊ីន​កាត់​ស្មៅ កៅស៊ូ​ត្រជាក់ Cold Mix ចំនួន ២០០​បាវ ដល់​មន្ទីរ​សម្រាប់​ប្រើប្រាស់​ក្នុង​ការជួសជុល​ថែទាំ​ផ្លូវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.