(ប៉ៃលិន)អ៊ុំស្រីឈ្មោះហ៊ីងសែ អាយុ៦៣ឆ្នាំនិងប្តីឈ្មោះ ឌិតឌនអាយុ៧៥ឆ្នាំរស់នៅភូមិប៉ាងរលឹមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនបានរៀបរាប់ទាំងទឹកភ្នែកថា នៅវេលាម៉ោងប្រមាណ២ជិតភ្លឺថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣នេះគាត់បានឮឆ្កែព្រុសខ្លាំងគាត់ក៍ក្រោកដើរមើលតែមិនឃើញមានអ្វីក៍ដើរទៅដេកវិញលង់លកើតែម្តងលុះដល់ម៉ោង៥ក្រោកចេញមកមើលគោបាត់អស់រលីងក៍ដើរមើលឃើញដានជើងមនុស្សដឹកគោយកទៅបាត់។
អ៊ុំស្រីបន្តថាគោគាត់មានចំនួន៤ក្បាលបាត់ទាំងអស់នេះជាទ្រព្យដែលគាត់ខិតខំសន្សំនិងដើរស៊ីឈ្នួលគេដើររើសអេតចាយផងទំរាំនិងទិញបានវាលំបាកណាស់ តាំងពីបានមេមួយរហូតកើតកូនចៅបានចំនួន៤ក្បាលខំថែទាំវាគេសួរទិញមិនលក់ទេទុកអោយវាកើតកូនបានច្រើននឹងលក់ទិញដីធ្វើផ្ទះរស់នៅ ព្រោះបច្ចុប្បន្នសុំដីគេសង់ខ្ទមស្នាក់នៅតាឃ្វាលគោផងនិងដើរស៊ីឈ្នួលគេយាយដើររើសអេតចាយលក់យកលុយទិញម្ហូបជីវភាពជួបការលំបាកខ្លាំងណាស់តែគាត់នៅតែគាត់នៅមានសង្ឃឹមព្រោះនៅមានគោដែលជាទ្រព្យ។
អ៊ុំស្រីនិយាយបន្តទាំងអួលដើមក.ថាឥឡូវគាត់មិនចង់រស់ទេចង់តែរត់ចូលឡានអោយងាប់ទេព្រោះអ្វីៗត្រូវបាត់បង់អស់ហើយ។
ចំណែកពលរដ្ឋម្នាក់ទៀតក៍មានស្ថានភាពស្រដៀងគ្នាផងដែរគឺមានឈ្មោះ មានអួម ភេទស្រីអាយុ ៤១ឆ្នាំប្តីឈ្មោះ ញៀនទូចអាយុ៤៦ឆ្នាំ រស់នៅ សង្កាត់ខាងលើបានបាត់គោអស់មួយក្រៀលចំនួន២ក្បាលដូចគ្រួសារទី១ដែរ សុំដីគេរស់នៅក្បែរថ្នល់ជាតិ។
២គ្រួសារដែលបាត់គោអស់ពីក្រៀលបានសុំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សូមជួយតាមរកស្វែងរកគោនិងចាប់ជនល្មើសមកផ្តន្ទាទេសផងព្រោះពួកគាត់សុទ្ធតែក្រីក្ររកព្រឹកខ្វះល្ងាចនិងសុំដីគេសងើខ្ទមរស់នៅ។
ពាក់ព័ន្ធករណីខាងលើនេះលោក ជា សុភត្រា នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់អូរតាវ៉ៅ បានអោយដឹងថា ខាងសមត្ថកិច្ចកំពុងដុតដៃដុតជើងស្វាត់ស្វែងរកមុខសញ្ញាតែក្រុមចោរប្រហលវាដឹកឡានឆ្ពោះទៅខាងខេត្តបាត់ដំបងព្រោះមើលតាមកាំរ៉ាសុវត្ថិភាពមិនឃើញចូលមកក្រុងប៉ៃលិនឡើយ៕ ដោយ សេន ត




