ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​ជំនាញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បើក​ប្រតិបត្តិការ យាម​ល្បាត​ត្រួតពិនិត្យ​ឃាត់​បាន​ក្មេង​ទំនើង​ប្រុស​ស្រី​១៥​នាក់​និង​អ្នកខ្លះ​ប្រើប្រាស់​គ្រឿងញៀន​..!!!

កម្លាំង​ជំនាញ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បើក​ប្រតិបត្តិការ យាម​ល្បាត​ត្រួតពិនិត្យ​ឃាត់​បាន​ក្មេង​ទំនើង​ប្រុស​ស្រី​១៥​នាក់​និង​អ្នកខ្លះ​ប្រើប្រាស់​គ្រឿងញៀន​..!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​៖ អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យ​លុប​បំបាត់​ទាំងអស់​រាល់​បទល្មើស​ទាំង​ឡាយ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង តាម​មូលដ្ឋាន​។​

​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ ២០២៣ វេលា​ម៉ោង ២៤​និង ៣០​នាទី លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ល្បាត និង​ត្រួតពិនិត្យ​ក្នុង​ភូមិសាស្ត្រ ស្មុគស្មាញ ទីប្រជុំជន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ បាន​ឃាត់ខ្លួន​ក្មេង​ទំនើង​បាន​ចំនួន​១៥​នាក់​។​

​បន្ទាប់​មក​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន បាន​ធ្វើតេស្ត​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ឃើញ​វិជ្ជមាន​(+) ចំនួន​០៧​នាក់ ស្រី​០១​នាក់​។​

​សម្ភា​រះ និង វត្ថុតាង​ចាប់​យក​រួមមានៈ​
១-​ម៉ូតូ​ចំនួន ០៧​គ្រឿង
២-​កាំបិត​ខ្វែវ ០១​ដើម
៣-​ពូថៅ ០១ ដើម
៤-​ថ្នាំ​គ្រាប់​គ្រាប់​ពណ៍​ក្រហម មាន អក្សរ​(wy)​ចំនួន​០៨​គ្រាប់​
៥-​បំពង់​កែវ​មួយ​កំណាត់ ០១​ក្មេងស្ទាវ​ទាំង​៧​នាក់ ដែល​ជាប់​ពាក់​ពន្ធ័​សារធាតុ​ញៀន​រួមមាន​ឈ្មោះ​ដូចខាងក្រោម​៖
១-​ឈ្មោះ រ៉ា វីត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ
២-​ឈ្មោះ គុយ គី​ណាល់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ​
៣-​ឈ្មោះ វ៉ា​យ វុ​ធ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ
៤-​ឈ្មោះ ថោង ចំរើន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ
៥-​ឈ្មោះ លៀប ច​ន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ
៦-​ឈ្មោះ ញឹម ចាន់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ
៧-​ឈ្មោះ រី នី​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ

​បច្ចុប្បន្ន​ក្មេង​ដែល​មាន​សារធាតុ​ញៀន ត្រូវបាន​នគរបាល​បន្ត​នីតីវិធី​ឃាត់ខ្លួន​បណ្តោះ​អាសន្ន​ដើម្បី​សួរនាំ​និង​ចាត់ការ​តាមច្បាប់​។ ចំពោះ​ក្មេង​៨​នាក់​ផ្សេង​ទៀត ដែល​មិន​ពាក់​ពន្ធ័​សារធាតុ​ញៀន ត្រូវបាន​ធ្វើ​ការអប់រំ​ណែនាំ និង អនុញាតិ​ឲ្យ​ឪពុកម្តាយឬ​អាណាព្យាបាន​មក​ទទួល​យក​ទៅ​អប់រំ​បន្តនៅ​មូលដ្ឋាន​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.