ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ខេត្ត​ព្រះវិហារ បើក​យុទ្ធនាការ​កំណត់​អត្តសញ្ញាណ​កម្ម ផ្តល់​បណ្ណ​សមធម៌ ជូន​បុគ្គល ឬ​គ្រួសារ មាន​សមាជិក​បម្រើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ទេសចរណ៍​

​ខេត្ត​ព្រះវិហារ បើក​យុទ្ធនាការ​កំណត់​អត្តសញ្ញាណ​កម្ម ផ្តល់​បណ្ណ​សមធម៌ ជូន​បុគ្គល ឬ​គ្រួសារ មាន​សមាជិក​បម្រើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ទេសចរណ៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ មន្ទីរ​ផែនការ នៃ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ បាន​រៀបចំ​ពិធី​បើក​យុទ្ធនាការ កំណត់​អត្តសញ្ញាណ​កម្ម ចុះ​សម្ភាសន៍​ផ្តល់​បណ្ណ​សមធម៌ ជូន​បុគ្គល ឬ​គ្រួសារ មាន​សមាជិក​បម្រើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែលមាន​ជីវភាព​ខ្វះខាត​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន លោក សុខ សាន្ត​តា​រ៉ា​អភិបាលរង​ខេត្ត​ខេត្តព្រះវិហារ តំណាង​លោក គីម រិទ្ធី អភិបាលខេត្ត ដោយ​មាន​ការចូលរួម​ពី លោក​អភិបាលក្រុង​ព្រះវិហារ លោក​ចៅសង្កាត់ មន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រី ជា​អនុប្រធាន​មន្ទីរ ការិយាល័យ មន្ត្រីរាជការ ស​.​ស​.​យ​.​ក នៃ​មន្ទីរ​ផែនការ និង​បុគ្គល​បម្រើសេវា​កម្សាន្ត ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ការលំបាក​ផ្នែក​ជីវភាព មក​ពី​សង្កាត់​កំពង់​ប្រណាក និង​សង្កាត់​ប៉ា​លហាល ក្នុង​ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ ជាច្រើនរូប​ទៀត​។​

​លោកស្រី ស៊ាន សុ​គីន ប្រធាន​មន្ទីរ​ផែនការ​ខេត្ត ព្រះវិហារ​បាន​ថ្លែងឲ្យដឹងថា ពិធី​បើក​យុទ្ធនាការ​នាពេលនេះ គឺ​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ជូន​ដល់​បុគ្គល​បម្រើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ការលំបាក​ផ្នែក​ជីវភាព ទទួលបាន​នូវ​ការ​គាំពារ​ផ្នែក​ថែទាំ​សុខភាព​ដោយ​ឥត​បង់ថ្លៃ តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​អត្ថប្រយោជន៍​ពី​ការ​គាំពារ​សង្គម​ផ្សេងៗ​ទៀត​ពី​រាជរដ្ឋាភិបាល ដោយ​ឈរ​លើ​គោលការណ៍ «​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​»​។​

​លោកស្រី​បន្ត​ថា​ក្រុម​គោលដៅ ដែល​បម្រើ​សេវា កម្សាន្ត​ទេសចរណ៍ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​មាន​ការលំបាក​ផ្នែក​ជីវភាព មក​ពី​សង្កាត់​ទាំង​ពីរ​ក្នុង​ក្រុង​ព្រះវិហារ​នាពេលនេះ គឺ​មាន​ចំនួន ២១​គ្រួសារ និង​ផ្តល់​បណ្ណ​សមធម៌​ជូន​ពួកគាត់​បាន​ទាំង​២១​គ្រួសារ​។​

​ដោយឡែក​លោក សុខ សាន្ត​តា​រ៉ា បាន​ថ្លែងថា ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឲ្យ​កាន់តែ​មាន​ការរីកចម្រើន រាជរដ្ឋាភិបាល​បានអនុម័ត​ក្របខ័ណ្ឌ បណ្តា​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ បាន​ផ្តោត​លើ​សសរស្តម្ភ​ចំនួន​២​គឺ ប្រព័ន្ធ​ជំនួយ​សង្គម និង​ប្រព័ន្ធ​សន្តិសុខ​សង្គម ដែល​មាន​គោលបំណង ដើម្បី​ធានា​ឱ្យបាន​នូវ​សន្តិសុខ​ប្រាក់ចំណូល និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​កន្លង​ទៅ​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​គ្រោះទឹកជំនន់ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា បាន​ទទួល​ការបើក​ផ្តល់​សាច់ប្រាក់ នៃ​គោលនយោបាយ​គាំពារ​សង្គម របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែងបន្តថា​រាជរដ្ឋាភិបាល ក៏​បាន​អនុវត្ត​កម្មវិធី​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល ចំពោះ​ក្រុម​គោលដៅ​នៃ​ជន​ងាយ​រងគ្រោះ ដូចជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍ ជន​មាន​ពិការភាព អតីតយុទ្ធជន និង​ក្រុម​គោលដៅ នៃ​ជន​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​ពួកគាត់ បាន​ទទួល​សេវា​សុខាភិបាល ក្នុង​ការពិនិត្យ​សុខភាព ការព្យាបាល​ជំងឺ ដោយ​ពុំ​មាន​បង់ថ្លៃ​សេវា នៅតាម​មូលដ្ឋាន សុខាភិបាល​សាធារណៈ​របស់​រដ្ឋ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន ដែល​មាន​ចុះកិច្ចសន្យា​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)៕​ ព័ត៌មាន ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.