ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម សួន សុ​ម៉ា​លីន ជំរុញ​មន្ទីរ​, អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ភារកិច្ច​ការងារ ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​

ឯកឧត្តម សួន សុ​ម៉ា​លីន ជំរុញ​មន្ទីរ​, អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ភារកិច្ច​ការងារ ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​ល្អប្រសើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​) ៖ ការ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​បាន​ថ្លែង ជំរុញ​ដល់​មន្ទីរ​, អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​បន្ថែមទៀត ធ្វើ​យ៉ាងណា​ដើម្បី​បម្រើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​សើរ​ថែមទៀត​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ ក៏​មាន​ការលើក​ឡើង​អំពី​ផែនការ​សកម្មភាព​របស់​មន្ទីរ​អង្គភាព​ដែល​អនុវត្ត​កន្លង​មក ដើម្បី​បង្ហាញ​អំពី លទ្ធផល​ដែល​ខ្លួន​បាន​អនុវត្ត​មក​នោះ​ជូន​គណៈអធិបតី​ដើម្បី​ធ្វើការ​ពិនិត្យ និង​ដាក់​ផែនការ​សកម្មភាព​បន្ថែមទៀត​ដល់​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង ស្រុក ដើម្បី​អនុវត្ត​បន្តរ​ទៀត​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ពោះ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​មន្ទីរ​អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​បាន​អនុវត្ត​កន្លងមក​បាន​ល្អប្រសើរ​ជាពិសេស​នៅក្នុង​ឱកាស​ក្នុង​យុទ្ធនាការ​បោះឆ្នោត​កន្លង​ទៅនោះ បាន​យ៉ាង​ល្អប្រសើរ​ពុំ​មាន​បាតុភាព​អ្វី​គួ​ឲ្យ​កត់សំគាល់​នោះទេ​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែង​ណែនាំ​ឱ្យ​លោកនាយក​រដ្ឋបាល រៀបចំ​គណៈកម្មការ ពិនិត្យ និង​ថតរូប​នៅតាមរ​ម្មណី​យដ្ឋា​ន​នានា​ក្នុង​ខេត្ត​ដែល​មាន ដើម្បី​ចងក្រង​ជា​សៀវភៅ និង​បរិយាយ​អំពី​សកម្មភាព​រូប​នី​មួយៗ សម្រាប់​បង្ហាញ​អំពី​សក្តានុពល​របស់​ខេត្ត​ព្រៃវែង ដើម្បី​បង្ហាញ​ដល់​មហាជន​បាន​ស្គាល់​កាន់តែច្បាស់​អំពី ខេត្ត​ព្រៃវែង​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមគំនិត រួម​មតិយោបល់ ពួតដៃគ្នា​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន រៀងៗ​ខ្លួន ធ្វើ​យ៉ាងណា​ដើម្បីឲ្យ​ខេត្តព្រៃវែង​ទទួលបាន​នៅ​លទ្ធផល​ការងារ​តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​គាត់​ចង់បាន និង​បំពេញ​តម្រូវការ ជា​ផលប្រយោជន៍​រួម ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អប្រសើរ​បន្ថែមទៀត​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​រដ្ឋបាល ក្រុង ស្រុក ទាំងអស់​ត្រូវ​ពង្រឹង​អនុវត្ត​នូវ​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​ខ្លាំង​បន្ថែមទៀត ធ្វើ​យ៉ាងណា​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.