ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រាជ​អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

រាជ​អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​មុខ​រោងកុន​ចាស់ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដោយ​ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន​រួមាន​៖​គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ទឹកកក​) ចំនួន ០២​កូន​ថង់​កិ​ប ទម្ងន់ ១,១៣​ក្រាម​, ម៉ូតូ​ចំនួន ០២​គ្រឿង​, ទូរស័ព្ទ ចំនួន ០៣​គ្រឿង​។​

​លោក​វរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​នាក់​

១–​ឈ្មោះ ឆោម សុធា​រ៉ា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងដែក បច្ចុប្បន្ន​នៅ​ភូមិ​អូ​តា​ម៉ា ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី (​ជួញដូរ និង​ប្រើប្រាស់​)​។​

២–​ឈ្មោះ សំ​រ៉ង់ ចាន់​រិទ្ធ ហៅ​ខ្មូត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើក​ឡាន​ដឹក​ដី បច្ចុប្បន្ន​នៅ​ភូមិ​អន្លង់​មាន​ទ្រព្យ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី (​ប្រើប្រាស់​)​។​

៣–​ឈ្មោះ សុខា លី​ម៉ា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ បច្ចុប្បន្ន​នៅ​ភូមិ​ភ្នំ​កន្ទួត សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ​(​ប្រើប្រាស់​)​។​

​លោក​វរសេនីយ៍ត្រី ចាន់ រដ្ឋា បន្តថា មុន​ឈានដល់​ការបង្ក្រាប​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះ​ល្បាត​តាម​មូលដ្ឋាន លុះដល់​ចំណុច​ខាងលើ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ ០១​គ្រឿង គួរឱ្យ​សង្ស័យ កម្លាំង​ក៏បាន​សួរនាំ ស្រាប់តែ​ពេលនោះ ឈ្មោះ ឆោម សុធា​រ៉ា ដែលជា​អ្នក​បើក​ម៉ូតូ បាន​ឃើញ​កម្លាំង​ក៏​មាន​ការភិតភ័យ ក៏​បាន​បោះ​គ្រឿងញៀន ចោល​ទៅ​លើ​ផ្លូវ​ក្បែរ​ម៉ូតូ ។ ដោយ​ឃើញ​បែប​នេះ​កម្លាំង​យើង​ក៏​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់ នាំ​មកកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​ក្រោយពី​ស្តាប់​ចម្លើយ​សារភាព​បឋម និង​ដោយ​មាន​ការសហការ​ពី​ជនសង្ស័យ កម្លាំ​មូលដ្ឋានកង​រាអ​វុ​ធ​ហត្ថ​ស្រុក ក៏​បាន​បើក​ប្រតិបត្តិការ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​។ ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ពិតប្រាកដ​មែន​។​ដោយ​ផ្អែក​លើ​ចម្លើយសារភាព និង​មាន​វត្ថុតាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋា​នកងរាជ​អាវុធហត្ថ ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ហើយ​នៅ​រសៀល​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.