ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាបបាន ក្មេង​ទំនើង​៤២​នាក់ ដកហូត​ម៉ូតូ​២៣​គ្រឿង នៅ​ក្រុង​សិរីសោភ័ណ​

នគរបាល​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ បង្ក្រាបបាន ក្មេង​ទំនើង​៤២​នាក់ ដកហូត​ម៉ូតូ​២៣​គ្រឿង នៅ​ក្រុង​សិរីសោភ័ណ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: អនុវត្តន៍​តាម​ការណែនាំ និង បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​លុបបំបាត់រាល់​បទល្មើ​ស​ក្មេង​ទំនើ​ង តាម​បណ្តា​ស្រុក​-​ក្រុង ដើម្បី​ធានាបាន​នូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម ។​

​នៅ​យប់ ថ្ងៃទី​១០​ខែ​កញ្ញា ចាប់ពី​ម៉ោង ២៣:០០​នាទី យប់​រហូតដល់​ម៉ោង​០៤​ទៀបភ្លឺ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៣ កម្លាំង អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ​ចំនួន​១៨​នាក់ និង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ចំនួន​១០​នាក់ បាន​ចេញ​ប្រតិបត្តិការ​ល្បាត​ទប់ស្កាត់​បទល្មើស និង​បាន​ពិនិត្យ​លើ​ក្មេង​ដើរលេង​រំលង​អធ្រាត ក្នុង​ភូមិសាស្ត្រ​ក្រុង​បាន​ចំនួន​៤២​នាក់ ក្នុងនោះ​ស្រី​១២​នាក់​និង​ម៉ូតូ​២៣​គ្រឿង ។ ក្នុងចំណោម​ក្មេង​ទាំង​៤២​នាក់​ស្រី​១២​នាក់ យើង​រក​ឃើញ​ក្មេង​ដែល​មាន​ការ ពាក់ព័ន្ធ​បទល្មើស​ចំនួន​០៦​នាក់​ដូចខាងក្រោមៈ​
១.​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ០៤​នាក់​ស្រី​០១​នាក់​។ ២-​ពាក់ព័ន្ធ​បទល្មើស​កែច្នៃ បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​អោយលឺ​សំលេង​ខ្លាំង​០២​នាក់​ស្រី​០១​នាក់​ម៉ូតូ​០២​គ្រឿង​។​

​ចំពោះ​ក្មេង​ទំនើង​ដែល​យើង​ពិនិត្យ​មិន​មាន​ការពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន ៣៦​នាក់​ស្រី​១១​នាក់ ត្រូវបាន​អប់រំ អោយទៅ​ផ្ទះ​វិញ និង​ក្មេង​ដែល​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​អោយលឺ​សម្លេង​ខ្លាំង​ចំនួន​០២​នាក់ ស្រី​០១​នាក់ បាន​អប់រំ​ណែ នាំ​អោយ​ធ្វើ​ការដោះដូរ​សំពង​ស៊ី​ម៉ាំង​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​បំពាក់​ដោយ​ក្រុមហ៊ុន ទើប​ប្រគល់​ម៉ូតូ​អោយ​ប្រើប្រាស់​វិញ​។ ចំពោះ​ក្មេង​ដែល​មាន​ការពាក់ព័ន្ធ​និង​បទល្មើស​គ្រឿងញៀន សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី សួរនាំ​រក​អ្នកពាក់ព័ន្ធ​បន្ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.