ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សិប្បកម្ម​ផលិត​ពូក​មួយ​កន្លែង​ក្នុង​ក្រុង​កំពត ត្រូវ​អគី្គ​ភ័យ​លេប​ត្របាក់​ទាំង​យប់​មិន​ដឹង​មូលហេតុ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ផ្ទះ​សិប្បកម្ម​ផលិត​ពូក​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​កាលពី​យប់​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៨​ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​៤៥​នាទី ដោយ​ការឆេះ​ទីតាំង​ខាងលើនេះ ពុំទាន់​មាន​សេចក្តីរាយការណ៍​ណាមួយ​បញ្ជាក់​ពី​មូលហេតុ​ផ្តើម​ដោយសារ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ​អំណាច​ភ្លើង​បាន​ឆាបឆេះ​សន្ធោរ​សន្ធៅ​បណ្តាលឱ្យ​ផ្ទះ​ខាងលើ​បន្ត​ឆាបឆេះ​រហូតដល់​ម៉ោងជាង​០៦​ព្រឹក ក្នុង​ថ្ងៃ​ដដែល ទើប​រលត់​។​

​ទាក់ទិន​នឹង​ករណី​ឆេះ​ផ្ទះ​សិប្បកម្ម​ផលិត​ពូក​នេះដែរ សេចក្តីរាយការណ៍​បានឱ្យដឹងថា ពេល​ភ្លើង​កំពុង​ឆេះ​រាលដាល​ពេញបន្ទុក គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគី្គ​ភ័យ​ចំនួន​៤​គ្រឿង​ដើម្បី​បាញ់​ទឹក​ពន្លត់​ខ្លាច​ភ្លើង​ឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​ក្បែរ​កន្លែងកើតហេតុ ហើយ​អគ្គីភ័យ​នេះ​បើ​គិត​ពី​ទំហំ​ខូចខាត​ទីតាំង​ខាងលើ​ស្ទើ​ឆេះ ទាំងស្រុង​ទៅ​ហើយ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ដែល​កំពុង​ដឹកនាំ​កម្លាំង​មក​អន្តរាគមន៍​បានបញ្ជាក់​ថា ក្នុង​ហេតុការណ៍​នេះ កម្លាំង​បាន​ប្រើ​រថយន្ត​បាញ់​ទឹក​ចំនួន​៤​គ្រឿង ដោយ​ចំណាយ​ទឹក​អស់​៤៥​ឡាន​ទើប​រលត់​។​លោកស្នងការ​បាន​ឱ្យ​ទៀតថា ករណី​ឆេះ​ផ្ទះ​សិប្បកម្ម​ផលិត​ពូក​នេះ​គឺ​បាន​ធ្វើឱ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​អស់​រាប់មឺុន​ដុល្លារ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ជួយ​អន្តរាគមន៍​ប្រមូល​យក​បាន​ប្រេង​ចំនួន​៣០​ពុយ ក្រៅពីនោះ​បាន​ក្លាយ​ជា​ចំណី​អគ្គីភ័យ​អស់​ទៅហើយ​។​

​សូមបញ្ជាក់​ថា ករណី​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ធ្វើ​សិប្បកម្ម​ពូក ស្ថិត​ក្នុង​ទីតាំង​ខាងលើ គឺ​មិន​ទាន់​មាន​ប្រភព​ណាមួយ​ហ៊ាន​អះអាង​ថា ផ្តើម​ដោយសារ​មូលហេតុ​អី្វ​ឱ្យ​ប្រាកដ​នោះឡើយ ហើយ​ទ្រព្យសម្បតិ្ត​ដែល​ត្រូវ​ខូចខាត​ក៏​មិនទាន់​ដឹង​ថា​មាន​ប៉ុន្មាន​នោះដែរ ប៉ុន្តែ​ការឆេះ​ត្រង់ចំណុច​សិប្បកម្ម​ខាងលើ​គឺ​បាន​កើតឡើង​ចំនួន​បី​លើក​រួចមកហើយ ៕
​សេង ណា​រិទ្ធ​
​

 

r180409c1 r180409c4 r180409c2 r180409c3

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.