ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម សួន សុ​ម៉ា​លីន អញ្ជើញ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ខេត្ត​ព្រៃវែង​

ឯកឧត្តម សួន សុ​ម៉ា​លីន អញ្ជើញ​ជួប​សំណេះសំណាល​និង​សួរសុខទុក្ខ​ដល់​ក្រុម​កីឡាករ​បាល់ទាត់​ខេត្ត​ព្រៃវែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រៃវែង​៖ នា​រសៀល ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ អ្នកចាត់ការ​ក្រុម គ្រូ​បង្គោល គ្រូ​ជំនួយ គ្រូ​ចាំទី ពេទ្យ​ចលនា អ្នកបើកបរ និង​រៀបចំ​សម្ភារ​: អ្នក​ថតរូប អ្នក​មើល​ថែ​ផ្ទះ​-​ចុងភៅ និង​កីឡាករ នៃ​ក្លឹប​បាលទាត់​ខេត្ត​ព្រៃវែង ដើម្បី​ចង់​ដឹង​អំពី​សុខទុក្ខ នៃ​ការរស់នៅ​របស់​ក្រុម​កីឡាបាល់ទាត់ នៃ​ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង​នេះ​យ៉ាងដូចម្ដេច ដែល​ស្ថិតនៅ​បុរី​ហ្គ្រេ​ន​ភ្នំពេញ នៃ​រាជធានី​ភ្នំពេញ​។​

​ថ្លៃ​នៅក្នុង​ឱកាស​និង​ការអញ្ជើញ​ជួប​សំណេះសំណាល​នោះ​ដែរ​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត​ព្រៃវែង​បាន​មានប្រសាសន៍ កោតសរសើរ​ដល់​ក្រុម​កីឡា​បាល់ទាត់​ខេត្ត​ព្រៃវែង ដែល​បាន​យល់ចិត្ត​ទុកដាក់​ខិតខំ ហ្វឹកហាត់ និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​បាន​យ៉ាង​ល្អ​នា​ពេលកន្លងមក គ្រប់​ការប្រកួត​ក្រុម​ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង​តែងតែ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​ឯកឧត្តម អភិបាលខេត្ត ក៏​បាល​ផ្ដាំផ្ញើ​ដល់​ក្រុម​កីឡាករ​បាល់ទាត់ នៃ​ក្លឹប​បាល់ទាត់​ខេត្ត​ព្រៃវែង​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​អនុវត្ត​ហ្វឹកហាត់ ស្ដាប់​ដំបូន្មាន​គ្រូ​ដឹកនាំ គ្រូបង្វឹក និង​បទបញ្ជា​ផ្ទៃក្នុង​នានា ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ក្លឹប​ឲ្យ​ទាន់​ខេត្តព្រៃវែង​របស់​យើង​នេះ ទទួលបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា បន្ថែម​ទៀត​នៅពេល​ខាងមុខ​។​

​ក្នុងនោះដែរ​ឯកឧត្តម អភិបាលខេត្ត បាន​ឧបត្ថម្ភ​ដល់​ក្រុមការងារ និង​កីឡាករ សរុប​ចំនួន ៤០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ៤០០,០០០​រៀល​ផង​ដេរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.