ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចុះ​ពិនិត្យ និង​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​ស្រូវ​អង្ករ នៅ​ខេត្ត​បាត់ដំបង​

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចុះ​ពិនិត្យ និង​ពិភាក្សា​ការងារ​អំពី​ស្ថានភាព​ស្រូវ​អង្ករ នៅ​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​ឧកញ៉ា ភូ ពុយ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ប៉ៃ​តង​កម្ពុជា​ខេត្ត​បាត់ដំបង ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ​នៃ​តម្លៃ​ស្រូវ​អង្ករ​។​

​ក្នុង​ជំនួប​ពិភាក្សា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​មាន​ការសហការ​គ្នា​ល្អ និង​កសាង​បណ្តាញ​ពូជស្រូវ​សុទ្ធ ពិសេស​ពូជស្រូវ​សែន​ក្រអូប​និង​ផ្កា​រំដួល ដែល​មាន​តម្លៃ​ថ្លៃ មាន​ការចុះបញ្ជី មាន​វិញ្ញាបនបត្រ​ត្រឹមត្រូវ មាន​ខ្សែ​ច្រវាក់​ទីផ្សារ​ល្អ​។ លើសពីនេះ​ទៀត ត្រូវ​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ពូជស្រូវ​សុទ្ធ​នេះ និង​ប្រមូល​ទិញ​មក​វិញ តាម​តម្លៃ​កិច្ចសន្យា​។ ជា​គោលបំណង គឺ​ដើម្បី​ជួយ​ដល់​កសិករ​ឱ្យ​មាន​ទីផ្សារ ទទួលបាន​ផល​ចំណេញ​ទាំងអស់គ្នា និង​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។​

​បន្ទាប់ពីនោះ ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ បាន​បន្ត​ចុះ​ពិនិត្យ​កសិដ្ឋាន​ផលិត​ពូជស្រូវ​ទួល​សំរោង ស្ថិតក្នុង​ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ឃ្លាំង​ស្តុក​ស្រូវ ឡ​សំ​ងួត គ្រឿងចក្រ​កសិកម្ម និង​សិក្សា​ពី​ដំណើរការ​នៃ​ការផលិត​ពូជស្រូវ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ផលិត​ពូជស្រូវ​ល្អ សែន​ក្រអូប​និង​ផ្កា​រំដួល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​និង​ការប្រើប្រាស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.