ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​

ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​) ៖​នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះដែរ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​បន្ត​ដំណើរ​បេសកកម្ម​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ១១០​នាក់ នៅ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង ដែល​នេះ​ជា​សកម្មភាព​ចុះ​តាម​មូលដ្ឋាន​នៅតាម​ខេត្ត​ប៉ែក​ខាងត្បូង​បឹង​ទន្លេសាប​។​

​ក្នុងជំនួប​សំណេះសំណាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី​ស្ម័គ្រចិត្ត ដែល​មាន​ឆន្ទៈ និង​មនសិការ​ជាតិ ក្នុង​ការខិតខំ​ផលិត​ពូជស្រូវ​សុទ្ធ​ដើម្បី​ជួយ​ដល់​កសិករ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា តួនាទី​និង​ភារកិច្ច​ដែល​ប្រគល់​ជូន​គឺ​ដើម្បី​ជួយ​ដល់​កសិករ និង​សេដ្ឋកិច្ច​ជាតិ ដូច្នេះ​ត្រូវ​មាន​មោទនភាព ហើយ​ត្រូវ​សហការ​គ្នា​ល្អ ម្ចាស់ការ និង​ធ្វើ​វា​ឱ្យបាន​ល្អ​បំផុត ដោយ​ត្រូវ​ចុះ​ដល់​មូលដ្ឋាន​ផ្ទាល់ ដើម្បី​យល់​ពី​កសិករ ដឹង​ពី​បញ្ហា​ប្រឈម​និង​តម្រូវការ​ពិត​របស់​ពួកគាត់ ត្រូវមាន​ការសិក្សា​និង​វាយតម្លៃ​ឱ្យបាន​ច្បាស់លាស់​អំពី​សន្តិ​សុខ​ស្បៀង និង​ខ្សែ​ច្រវាក់​តម្លៃ ព្រមទាំង​ធ្វើការ​ការគាំទ្រ​ដល់​កសិក​រទាំង​បច្ចេកទេស​និង​ជំរុញ​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ ការកាត់បន្ថយ​ថ្លៃដើម ជំរុញ​ការនាំចេញ ដើម្បី​ឱ្យ​កសិករ​ចំណេញ មាន​ប្រសិទ្ធភាព​និង​និរន្តរភាព​សេដ្ឋកិច្ច​ពិតប្រាកដ ដើម្បី​កម្ពុជា​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​លើសពីនេះ​ទៀត ត្រូវ​ការពារ​ធនធាន​ធម្មជាតិ​ឱ្យមាន​និរន្តរភាព តាមរយៈ​វិធានការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ជលផល ព្រៃឈើ និង​ការទន្ទ្រាន​ដី​ព្រៃឈើ​ឱ្យបាន​ល្អ និង​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.