ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា

អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនជាតិ​ថៃ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​អំពើ​លួច ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០២៖០០​នាទី ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​បន្ទប់​ជួល​ម្តុំ​វត្ត​ត្រាច ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ករណីនេះ យោងតាម​ពាក្យបណ្តឹង​ឈ្មោះ អាំង​ថុង ភី​យ៉ាផន (AMTHUNG PIYAPORN) ហៅ​មេ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ថៃ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ វ​រ៉ា​ឆេត សាប់​ប៉ា​សាន (WORACHETSAPPRA SAN) ហៅ​ណាត់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ​ថៃ បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បន្តថា ជនរងគ្រោះ និង​ជនសង្ស័យ (​ជា​សង្សារ និង​រស់នៅ​ជាមួយគ្នា​ជិត​១​ឆ្នាំ​) នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ និង​ជនសង្ស័យ បាន​ចេញពី​កន្លែង​ផឹកស៊ី ហើយ​បាន​ឈ្លោះ ប្រកែក​គ្នា​បន្តិចបន្តួច ហើយ​បាន​នាំគ្នា​ជិះ​ម៉ូតូ​កង់​បី ទៅ​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់​នៅ​ជាមួយគ្នា ពេលទៅដល់​បន្ទប់​ជនរងគ្រោះ មិន​ព្រម​ចូលទៅ​ក្នុង​បន្ទប់​ទេ ជនសង្ស័យ​បាន​ចាប់​អូស​ដៃ​ជនរងគ្រោះ​ចូល​ក្នុង​បន្ទប់ ហើយ​បាន​បង្ខំ​ជនរងគ្រោះ​ប្រាប់​លេខ​សម្ងាត់​ក្នុង​ទូរ​សព្ទ ហើយ​បាន​ផ្ទេរ​ប្រាក់​ចេញ​អស់​ចំនួន​២,០២៩​បាត ទៅក្នុង​គណនី​របស់​ខ្លួន ហើយ​បាន​គម្រាម​បង្ខំ ឲ្យ​ជនរងគ្រោះ​ដោះ​សម្លៀកបំពាក់ លេង​ប្រដាប់​ភេទ​ជនរងគ្រោះ យក​ដប​ទឹក​សុទ្ធ​សូក​ចូល​ប្រដាប់​ជនរងគ្រោះ បណ្តាលឲ្យ​រង​របួស​ហូរ​ឈាម​ទៀត​ផង​។​

​ក្រោយ​មក​ជនសង្ស័យ បាន​ចូល​បន្ទប់ទឹក ដោយ​ឱកាសល្អ ជនរងគ្រោះ​បាន​ស្ទុះ​រត់​ចេញ​ក្រៅ​បន្ទប់​ទាំង​អាក្រាតកាយ មក​ដល់​ក្រៅ​បន្ទប់​មុខ​កាំជណ្តើរ ជនសង្ស័យ បាន​រត់​មក​ចាប់​អូស​ជនរងគ្រោះ​ចូល​បន្ទប់​វិញ ស្របពេលនោះ បាន​អ្នកជិតខាង (​ជា​ជនជាតិ​ថៃ​ដូច​) បាន​មកដល់​ជួយ​ជនរងគ្រោះ ហើយ​បាន​យក​សម្លៀក​បំពាក់​ឲ្យ​ជនរងគ្រោះ និង​បាន​នាំ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ចំនួន​០២​ថ្ងៃ ទើប​ត្រលប់​មកវិញ ហើយ​បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​តែម្តង​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បាន​បន្តទៀតថា ក្រោយ​ឃាត់ខ្លួន និង​សួរចម្លើយ​ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ដូច​ដែល​ជនរងគ្រោះ​បាន​ចោទប្រកាន់​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​លើ​ចម្លើយសារភាព ជនសង្ស័យ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផងដែរ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្តហើយ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.