ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយមចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយមចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយក​ខុទ្ទកាល័យ ប្រធាន​មន្ទីរ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​ចំនួន​២​ទីតាំង គឺ​ទី​១​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ និង​ទី​២​នៅ​ខេត្ត​បាត់ដំបង​។​

​នា​ពេល​ព្រឹក ឯកឧត្តម ​រដ្ឋមន្ត្រី​បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក និង​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​នៅ​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល ស្ថិតក្នុង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។ លោក​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ដល់​សហគមន៍​កសិករ​ឱ្យ​ជួយ​ថែរក្សា​សមិទ្ធផល​ដែល​មាន​ស្រាប់ និង​បាន​គាំទ្រ​សំណើ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ពោធិ៍សាត់ សម្រាប់​គម្រោង​ជួសជុល​ថែទាំ​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ​។​

​សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល​នេះ ជា​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​មាន​លក្ខណៈ​ពេញលេញ ដែល​មាន​សមត្ថភាព​ផ្តត់ផ្គង់​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​ប្រមាណ​២៧,០០០​ហិកតា និង​ស្រូវប្រាំង​ប្រមាណ​៩,០០០​ហិកតា​។ ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល មាន​សក្តានុពល​ផ្តល់​ជា​ប្រភព​ទឹក​ប្រើប្រាស់​ខួបប្រាំងខួបវស្សា​ដល់​កសិករ​ទទួលផ​ល​ប្រមាណ​ជិត​៤​ម៉ឺន​នាក់​។​

​នា​ពេល​រសៀល ឯកឧត្តម ​រដ្ឋមន្ត្រី ថោ ជេដ្ឋា បាន​បន្ត​ចុះ​ត្រួតពិនិត្យ​ទំនប់​ដូន​ទ្រី ស្ថិតក្នុង​ស្រុក​រុក្ខ​គិរី ខេត្ត​បាត់ដំបង ដែល​ជា​គម្រោង​មួយ​ទទួលបាន​កម្ចីសម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ​។ ក្រុមហ៊ុន​សាងសង់​បាន​ជម្រាប​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ​ផងដែរ​ថា វឌ្ឍនភាព​ការសាងសង់​ទំនប់​ដូន​ទ្រី​មកដល់​បច្ចុប្បន្ន​សម្រេច​បាន ៧១% និង​គ្រោង​បញ្ចប់​ការងារ​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២៥​ខាងមុខ​។​

​គួរបញ្ជាក់​ថា ការសាងសង់​ទំនប់​ដូន​ទ្រី​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ដល់​ប្រព័ន្ធ​ធារាសាស្ត្រ​ដែល​ស្ថិតនៅ​ផ្នែក​ខាងក្រោម​នៃ​អាង​ស្ទឹង​ដូន​ទ្រី និង​ដើម្បី​កាត់បន្ថយ​គ្រោះទឹកជំនន់​បាន​មួយ​ភាគ​នៅ​តំបន់​ផ្នែក​ខាងក្រោម​បឹង​ទន្លេសាប​។ ទំនប់​ដូន​ទ្រី​ជា​ទំនប់​ដែល​មាន​ផ្ទៃ​រង​ទឹកភ្លៀង​ធំ​រហូតដល់​៦១៣.៤​គីឡូម៉ែត្រ​ក្រឡា មាន​សមត្ថភាព​ស្តុក​ទឹក​បាន​រហូត​ដល់​១៦៣.១​លាន​ម៉ែត្រគូប និង​មាន​សក្តានុពល​ស្រោចស្រព​ផ្ទៃដី​ស្រូវវស្សា​ចំនួន​៣៣,០០០​ហិកតា និង​ស្រោចស្រព​ផ្ទៃដី​ស្រូវប្រាំង​៤,៥០០​ហិកតា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.