ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រកាស​ផ្តល់​រង្វាន់​លើកទឹកចិត្ត សម្រាប់​សិស្សានុសិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស​ល្អ​

លោកជំទាវ បណ្ឌិត បាន ស្រីមុំ ប្រកាស​ផ្តល់​រង្វាន់​លើកទឹកចិត្ត សម្រាប់​សិស្សានុសិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ទទួលបាន​និទ្ទេស​ល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ប៉ៃលិន​៖ ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង ឆ្នាំ សិក្សា​២០២២-២០២៣​នេះ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន កម្ពុជា ខេត្ត​ប៉ៃលិន បាន​ប្រកាស​ផ្តល់​រង្វាន់​ម៉ូតូ ១​គ្រឿង ដល់​សិស្ស​ដែល​អាច​ប្រឡង​ដណ្តើម​យក​បាន​និទ្ទេស A នៅក្នុង​ឆ្នាំ ២០២៣ នេះ និង​បន្ត​ផ្តល់​អាហារូបករណ៍ សម្រាប់​សិស្ស ក្រីក្រ ចង់​បន្ត​ការ សិក្សា​នៅ​ឧត្តមសិក្សា ព្រមទាំង គ្រោង រៀបចំ បណ្ណាល័យ សាធារណៈ ដើម្បី​លើកកម្ពស់​គុណភាព​វិស័យ អប់រំ នៅក្នុង​ខេត្ត ។​

​ការលើកឡើង​បែប​នេះ ក្នុងឱកាស​ដែល​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ បំប៉ន​ត្រៀមប្រលង​មធ្យ​ម​សិក្សា​ទុតិយភូមិ ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា ២០២២-២០២៣ ដែល​រៀបចំ និង​ឧបត្ថម្ភ ដោយ សហភាព សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន នៅ​សាលប្រជុំ​រោងកុន នា​ព្រឹក​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយមាន វត្តមាន​ចូលរួម​ពី​សំណាក់ ថ្នាក់ ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​បេក្ខជន ត្រៀមប្រឡង​ផងដែរ ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ លើក ឡើង ថា​៖ ដោយ​មាន​ការឧបត្ថម្ភ គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា និង​មាន​ការគាំទ្រ​ពី​ដៃគូ អភិវឌ្ឍន៍ នានា​ផង​នោះ សាលារៀន​ត្រូវបាន​សាងសង់​តាំង ពី​ទីប្រជុំជន រហូតដល់​តំបន់​ដាច់ស្រយាល ដោយ បាន​ធ្វើអោយ​វិស័យ​អប់រំ យុវជន និង កីឡា នៅ​ខេត្ត​ប៉ៃលិន មាន​ការរីក ចំរើន​ទាំង​បរិមាណ និង​គុណភាព ចាប់​ពី​មេត្តេ​យ្យ​សិក្សា ការអប់រំ​កុមារ​តូច​តាម សហគមន៍ ការអប់រំ​នៅ​បឋមសិក្សា និង មធ្យមសិក្សា ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​ប្រជាពលរដ្ឋ បាន​សិក្សា​រៀន សូត្រ គ្រប់​កំរិត និង​ទទួលបាន​ចំណេះដឹង មក ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ប៉ៃលិន អោយបាន​រីកចំរើន​ឡើង​បន្ថែមទៀត ។​

​លោកជំទាវ​បណ្ឌិត​ប្រធាន ក៍​បាន​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់ ប្អូនៗ​ក្មួយៗ សិស្សានុសិស្ស​ទាំងអស់ ត្រូវ ជៀស​អោយ​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​នៅក្នុង​សង្គម ជា​ពិសេស​គ្រឿងញៀន ដោយ​ត្រូវ​ខិត ខំ​យកចិត្ត ទុកដាក់​ក្នុងការ សិក្សា និង​ក្រេប​យក​ចំណេះដឹង​ពី​ព្រឹទ្ធាចារ្យ លោកគ្រូ​-​អ្នកគ្រូ ដែល​គាត់​បង្ហាត់បង្រៀន យើង ហើយ​ត្រូវ យក​ចំណេះដឹង ទាំង នេះ ទៅ​បង្កើន​សមត្ថភាព​ខ្លួនឯង​បន្ថែម​ទៀត ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការ ប្រឡង មធ្យមសិក្សា ទុតិយភូមិ​នាពេល ខាងមុខ ហើយ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​នា​ថ្ងៃ អនាគត ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត ជាពិសេស​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​មាន​ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន ដែល​តែងតែ​ចំណាយ​ទាំង​កម្លាំងកាយ​ចិត្ត ទាំង​ថវិកា និង​ពេលវេលា​ដ៏​មាន​តម្លៃ ក្នុង​ការឧបត្ថម្ភ​គាំទ្រ ឱ្យ​មាន​វគ្គ បំប៉ន ត្រៀម ប្រឡង នេះ ឡើង និង សូម ជូនពរ​ដល់​សិស្សានុសិស្ស ដែល​ជា​បេក្ខជន​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២២ ២០២៣ ទាំងអស់ សូម​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង និង​ទទួលបាន​និទ្ទេស​ល្អ​គ្រប់ៗ​គ្នា ។​

​បើ​តាម​របាយការណ៍រ​បស់​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ការ ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា ២០២២-២០២៣ គឺ​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខនេះ ដោយ​ខេត្ត​ប៉ៃលិន ទីតាំង​ប្រឡង​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត ប៉ៃលិន ដោយមាន បេក្ខជន​ចូលរួម​ប្រឡង សរុប​ចំនួន ៦៥៣​នាក់ ស្រី ៣១៣​នាក់ ចែកជា ២​មណ្ឌល (១-​មណ្ឌល​ថ្នាក់ វិទ្យាសាស្ត្រ​សង្គម មាន ២១​បន្ទប់ មាន​បេក្ខជន សរុប​ចំនួន ៥០៨​នាក់ ស្រី ២២៣​នាក់ ក្នុងនោះ​បេក្ខជនស្វៃរិន​សរុប​ចំនួន  ៦៨​នាក់ ស្រី ៣៣​នាក់ និង ២-​មណ្ឌល​ថ្នាក់​វិទ្យាសាស្ត្រ មាន ០៦​បន្ទប់ មាន​បេក្ខជន សរុប​ចំនួន ១៤៥​នាក់ ស្រី ៩០​នាក់ គ្មាន​បេក្ខជនស្វៃរិន​) ៕ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.