ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រជាពលរដ្ឋ​៧០០​គ្រួសារ​ទទួលបាន​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តាមរយៈ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ​

​ប្រជាពលរដ្ឋ​៧០០​គ្រួសារ​ទទួលបាន​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត តាមរយៈ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ប្រជា​ពល​ដ្ឋ​ចំនួន​៧០០​គ្រួសារ​មក​ពី ១១​ភូមិ នៃ​ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប បាន​ទទួល​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ចំនួន​៥​មុខ​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យក​ទៅ​ដាំ​ដុះ​សម្រាប់​ផ្គប់ផ្គង់​គ្រួសារ និង​ចូល​រួមចំណែក​ពង្រឹង​សុវត្ថិភាព​ស្បៀង​តាម​គ្រួសារ​។​

​ពិធី​ចែក​ពូជ​ដំណាំ​នេះ ធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា នៃ​ស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​ឯកឧត្តម​បណ្ឌិត វង់ សណ្តា​ប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ និង​ជា​ប្រធាន​លេធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់​គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា រួម​ជាមួយ​ប្រតិភូ​អមដំណើរ​ដទៃទៀត នា​ព្រឹក​ថ្ងៃទី ៨ ខែ​កញ្ញា ២០២៣​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ថ្លែងថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែក​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ចំនួន​៥​មុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដើម្បី​ជំរុញ​ដល់​ការដាំដុះ​លក្ខណៈ​គ្រួសារ និង​ការចូលរួម​ចំណែក​ពង្រឹង​សុវត្ថិភាព​ស្បៀង​តាម​គ្រួសារ​ក្នុង​សហគមន៍​ផងដែរ​។​

​ឯកឧត្តម​រំពឹង​ខ្ពស់​ថា ក្រោយពី​ទទួលបាន​នូវ​ពូជ​ដំណាំ​ទាំងនេះ ប្រជា​ពលរដ្ឋ​នឹង​យក​ទៅ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​រៀងៗ​ខ្លួន ហើយ​ចន្លោះ​២​ខែ ទៅ ៣​ខែ​ខាងមុខ​ទៀត ពលរដ្ឋ​នឹង​ទទួលបាន ផ្លែផ្លា ពី​គ្រាប់ពូជ​ទាំងនេះ ដើម្បី​ទទួល​ទាន​ផង និង​លក់​តាម​បណ្តា​ផ្សារ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប​នេះ​ផង​។​

​សូម​បញ្ជាក់​ជូន​ថា ប​ច្ច​ប្បន្ន​ខេត្ត​កែប​មាន ផ្សារ​ចុង​សប្តាហ៍​មួយ កំពុង​លក់​ផលដំណាំ និង​ភោគផល​ធម្មជាតិ​ចម្រុះ​ជាច្រើន​មុខ ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមូល​ផល​បាន ដោយ​ផ្សារ​នេះ​បើក​លក់​រៀង​រាល់​សប្តាហ៍​(​សៅរ៍​-​អាទិត្យ​) ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ក្នុង​តំបន់​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.