ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ បើក​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​ចំណេះដឹង​ស្តីពី សារព័ត៌មាន​សន្តិភាព និង​ក្រមសីលធម៌​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​

អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ បើក​វគ្គ​បណ្តុះបណ្តាល​ចែករំលែក​ចំណេះដឹង​ស្តីពី សារព័ត៌មាន​សន្តិភាព និង​ក្រមសីលធម៌​ក្នុង​ការ​ចេញ​ផ្សាយ​ព័ត៌មាន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​): ក្រោម​ការសម្របសម្រួល​ពី មន្ទីរ​ព័ត៌មាន​ខេត្ត និង​គោលការណ៍​អនុញ្ញាត​ពី រដ្ឋបាល​ខេត្ត​កែប ព្រឹក​ថ្ងៃ​ទី​០៨ ខែ​កញ្ញា​ឆ្នាំ​២០២៣ អង្គការ​ក្រុម​ការងារ​ដោះស្រាយ​ទាស់ ហៅ​កាត់​ថា (ACT) បាន​បើក​វគ្គ​បណ្តុះបណ្តាល ជូន​ដល់​មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​មក​ពី​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត និង​ទីចាត់ការ​ចំណុះ​រដ្ឋបាលខេត្ត អំពី​សារព័ត៌មាន​សន្តិ​ភាព និង​ក្រមសីលធម៌​ក្នុង​ការចេញផ្សាយ ព័ត៌មាន ។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំ​ឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក ប៊ុន យោង អភិបាលរង​ខេត្ត​កែប និង​មាន​លោក អ៊ុយ សុខ​មាស តំណាង​អង្គការ​ATC ជា​អ្នកសម្របសម្រួល និង​ធ្វើ​បទ​បង្ហាញ​មេរៀន​។

​ថ្លែង​បើក​វគ្គ​បណ្ណុះបណ្តាល​នេះ លោក ប៊ុន យោង បញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន​ខ្លាំ​ណាស់ សម្រាប់​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​តាម​មន្ទីរ​អង្គភាព ក្នុង​ការទទួលបាន​នូវ ចំណេះដឹង ជំនាញ​លើ​ការសរសេរ​ព័ត៌មាន ប្រកប់​ដោយ​ក្រមសីលធម៌ ក្នុង​ការបញ្ជ្រាប់​នូវ​ផែនការ ក៏​ដូចជា​គម្រោង​នានា​ក្នុង​អង្គភាព​របស់​ខ្លួន និង​ជា​ប្រទីប​ក្នុង​ការឆ្លើយតប ស្រាយ​បំភ្លឺ នូវ​បញ្ហា​នានា​ក្នុង​ដែន​សមត្ថកិច្ច​។ លោក​អភិបាលរង​បន្តថា អ្នកសារព័ត៌មាន​បាន​តើ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការផ្សាភ្ជាប់ នូវ​ព័ត៌មាន​ពី​ថ្នាក់ដឹកនាំ​ទៅកាន់​ប្រជាពលរដ្ឋ ក៏ដូចជា​ពាំនាំ​នូវ​កន្វល់​បញ្ហា​ប្រឈម​នានា​ពី​ប្រជាពលរដ្ឋ​មកកាន់​ថ្នាក់ដឹកនាំ​វិញ ដើម្បី​ដោះស្រាយ​អោយបាន​ទាន់​ពេលវេលា​។ ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏​បាន​ផ្តាំផ្ញើរ​ដល់​សិក្ខាកាម ត្រូវ​យកចិត្តទុកដាក់ ក្តាប់​អោយ​បាន នូវ​រាល់​មេរៀន​បទ​បង្ហាញ​របស់​អង្គការ ACT ដើម្បី​យក​ចំណេះដឹង​នេះ​ទៅ​អនុវត្ត​នៅក្នុង​អង្គភាព​ប្រកបដោយ​ជោយជ័យ​។

​តាមរយៈ​សិក្ខាសាលា​រយៈពេល​១​ថ្ងៃ​ពេញ លោក អ៊ុយ សុខ​មាស អ្នកសម្របសម្រួល អង្គការ ACT បាន​លើកឡើង​នូវ​ប្រធានបទ​សំខាន់ៗ​ជាច្រើន ដូចជា ការយល់ដឹង​អំពី សន្តិភាព ទំនាស់ និង ហិង្សា , មូលដ្ឋាន​គ្រឹះ​ក្នុ​ការ​ចុះយក​ព័ត៌មាន , មូល​ល​ដ្ឋា​ន​គ្រឹះ​ក្នុង​ការសរសេរ​ព័ត៌មាន និង​ការវិភាគ​ទំនាស់​ជា​ដើម​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.