ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ លោក យ៉ាន់ វិសាក់​ហៅ​សែ ប្រើ​អំណាច​ប្រមូល​លុយ​ពី​បទល្មើស​នេសាទ​ពេញ​បឹង​ទន្លេសាប​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​បង្ក្រាប ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ​-​ឃុំ ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​លោក យ៉ាន់ វិសាក់ ហៅ​សែ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដែល​ជា​បក្ខពួក​របស់​ខ្លួន​ដាក់​សម្រាស់​ហ៊ុម​អួន​ចាប់​ត្រី​នៅ​ក្នុង​បឹង​ស្ទឹង ព្រែក និង​ដាយ​ព្រែក ក៏ដូចជា​នៅ​ក្នុង​បឹង​ទន្លេសាប​យ៉ាង​ពេញបន្ទុក​។

​ជាង​នេះ​ទៅ​ទៀត​លោក យ៉ាន់ វិសាក់ ហៅ​សែ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ជា​បក្ខពួក​របស់​ខ្លួន​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ដូចជា រុញ​ស៊ី​ប អូស​អួន​ក្រឡា​ញឹក​ជា​រៀងរាល់​យប់​នៅ​ចំណុច​ចាប់​ពី​ឃុំ​ផាត់​សណ្ដាយ រហូត​ដល់​ទួល​នាង​សាវ ដែល​មានឈ្មោះ ម៉ៅ ជា​អ្នក​រត់ការ​កាង​ក្រុម​ជនល្មើស​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​នេសាទ ជា​លក្ខណៈ​គ្រួសារ​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ  បានឲ្យដឹងថា  បច្ចុប្បន្ន​មាន​ជន ជាតិ យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ច្រើន ប្រភេទ​ដើម្បី​ចាប់​ត្រី​ក្នុង​បឹង​ទន្លេ សាប​ដោយសារ​មាន​ការឃុបឃិត បើកដៃ​ពី​សំ ណា​ក់លោក យ៉ាន់ វិសាក់ ហៅ​សែ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ សូម្បីតែ​នៅ​តាម​ស្ទឹង តាម​បឹងបួ តាម​ដៃ​ព្រែក ក៏​មាន​បទល្មើស​ដាក់​សម្រា​ស់​និង​បទល្មើស​ដាក់​ដាយចាប់​ត្រី​យ៉ាង​មហន្តរាយ​ដែរ ព្រោះ​អី​លោក យ៉ាន់ វិ សាក់ ហៅ​សែ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ​លោក យ៉ាន់ វិសាក់ ហៅ​សែ តែងតែ​សម្ដែង​នូវ​ការ​ខឹងសម្បា​យ៉ាងខ្លាំង​ចំពោះ​អ្នកសារព័ត៌មាន​ដែល​ទូរស័ព្ទ​ទាក់ទង​សួរ​អំពី​ករណី​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ពី​ប្រជា​នេសាទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ មាន​អំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​ពី​បទល្មើស​នេសាទ​យ៉ាង​គឃ្លើន​។ ដោយសារតែ​លោក យ៉ាន់ វិសាក់ ហៅ​សែ និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ក៏ដូចជា​ចេះ​សែនព្រេន​ទៅ​ថ្នាក់លើ​ជា​ប្រចាំ​ផង​នោះ ទើប​សកម្មភាព​នៃ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​តែ​កើត​ឡើង​យ៉ាង​ពេញបន្ទុក​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក យ៉ាន់ វិសាក់ ហៅ​សែ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ និង​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ហេតុនេះហើយ​ទើប​លោក យ៉ាន់ វិសាក់ ហៅ​សែ នៅតែ​មាន​អំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​ពី​បទល្មើស​នេសាទ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជា​សហគមន៍​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដា​យ បានឲ្យដឹង​ទៀតថា ចាប់ពី​ចំណុច​ទួល​នាង​សា​វ ដល់​ចំណុច​ចម្ការ​ដំឡូង​មានឈ្មោះ ម៉ៅ ជា​អ្នក​រត់​ការបិទបាំង​បទល្មើស ហើយ​ចាប់ពី​ចម្ការ​ដំឡូង​ដល់​តំបន់​បឹង​ធំ​មានឈ្មោះ ធូ ជា​អ្នក​រត់​ការប្រមូល​លុយ​ពី​បទល្មើស​នេសាទ​យក​ទៅ​ប្រគល់ឲ្យ​លោក យ៉ាន់ វិសាក់ ហៅ​សែ នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​ផាត់​សណ្ដា​យ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប​។

​ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកសារព័ត៌មាន​មួយចំនួន​តែងតែ​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក យ៉ាន់ វិសាក់ ហៅ​សែ ជុំវិញ​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ឃុំ​ផាត់​សណ្ដាយ​។ ប៉ុន្តែ​លោក យ៉ាន់ វិសាក់ ហៅ​សែ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ មិន​ឆ្លើយ​បំភ្លឺ​តាម​ការសាកសួរ​ព័ត៌មាន​ពី​អ្នកសារព័ត៌មាន​ទេ ហើយ​បែរជា​សម្ដែង​ការ​ខឹងសម្បា​ជាមួយ​អ្នកសារព័ត៌មាន​យ៉ាង​ងងើល ៕

vengsakhon_soklou

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.