នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកស្រី យិន កល្យាណ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងអនុប្រធាន បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តព្រៃវែង។
ឯកឧត្តម សួន សុម៉ាលីន អតីតអភិបាលរងខេត្តព្រៃវែង ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជំនួសឯកឧត្តម ជា សុមេធី ដែលត្រូវទៅកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕






