ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក អ៊ុក កឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ ណែនាំ​ឲ្យ​បំផុស​ប្រជាពលរដ្ឋ​កសាង និង​ប្រើប្រាស់​បង្គន់​អនាម័យ ដើម្បី​ឲ្យ​ខេត្ត​ព្រះវិហារ ក្លាយ​ជា​ខេត្ត​ទទួលបាន ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល នៅ​ឆ្នាំ​២០២៥

​លោក អ៊ុក កឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ ណែនាំ​ឲ្យ​បំផុស​ប្រជាពលរដ្ឋ​កសាង និង​ប្រើប្រាស់​បង្គន់​អនាម័យ ដើម្បី​ឲ្យ​ខេត្ត​ព្រះវិហារ ក្លាយ​ជា​ខេត្ត​ទទួលបាន ការបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល នៅ​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ ថ្លែងក្នុងការអញ្ជើញ​ចូលរួម​ក្នុង​វគ្គ បណ្ដុះបណ្ដាល​ស្ដីពី ការ​ជម្រុញ និង​ពន្លឿន​ស្ថានភាព​បញ្ចប់​ការប​ន្ទោ​បង់​ពាសវាល​ពាសកាល លោក អ៊ុក កឹម​សាន អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន ឲ្យ​ពួកគាត់​ចូលរួម​អនុវត្ត​ការសាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ នៅតាម​មូលដ្ឋាន​របស់​ពួកគាត់​ឲ្យបាន​គ្រប់​ក្រុម​គ្រួសារ ដើម្បី​ឲ្យ​ខេត្ត​ព្រះវិហារ​របស់​យើង​ក្លាយទៅជា​ខេត្ត​ទទួលបាន ការបញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ឆ្នាំ​២០២៥ ខាងមុខ​។​

គួរបញ្ជាក់ថា លោក អ៊ុក គឹម​សាន ​តំណាង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ បានអញ្ជើញ​ចូលរួម​ក្នុង​វគ្គ បណ្ដុះបណ្ដាល​ស្ដីពី ការ​ជម្រុញ និង​ពន្លឿន​ស្ថានភាព​បញ្ចប់​ការប​ន្ទោ​បង់​ពាសវាល​ពាសកាល ដែល​រៀបចំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះវិហារ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​ភោជនីយដ្ឋាន​លី​ហួត ស្ថិតនៅ​ក្នុង​ក្រុង​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី អភិបាល ក្រុង ស្រុក ទាំង​៨ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង អង្គការ​ដៃគូរ​ជាច្រើនរូប​។​

​លោកស្រី ឆាយ សុ​វណ្ណា អនុប្រធាន​មន្ទីរ តំណាង​លោក ម៉ប់ ធិ​រិត ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា គិត​ត្រឹម​ខែ​សីហារ ឆ្នាំ​២០២៣​នេះ អត្រា​គ្របដណ្ដប់​អនាម័យ​ទូទាំង​ខេត្ត​ស្មើ និង​៦៨% ក្នុងនោះ​ភូមិ​និង​ឃុំ ដែល​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល មាន​៤៦​ភូមិ ក្នុង​២៣២​ភូមិ និង​ឃុំ​មាន​៤​ឃុំ ក្នុងចំណោម​៥១​ឃុំ​សង្កាត់ ទូទាំង​ខេត្ត​ព្រះវិហារ​។​

​លោកស្រី​ថ្លែងថា ក្នុងនោះ​ស្រុក​ជ័យ​សែន មាន​អត្រា​គ្របដណ្ដប់​អនាម័យ ស្មើ​និង​៧៦% ស្រុក​ឆែប​៦៨% ស្រុក​ជាំ​ក្សាន្ត​៧០% ស្រុក​គូលែន​៦៧% ស្រុក​រវៀង​៦៨% ស្រុក​សង្គម​ថ្មី​៥៣% ស្រុក​ត្បែងមានជ័យ​៧៤% និង​ក្រុង​ព្រះវិហារ​៨០%​។ ដោយ​ផ្អែក​លើ​ទិន្ន័យ​នេះ​ទូទាំង​ខេត្ត​ព្រះវិហារ ភាគរយ​នៃ​ខ្នង​ផ្ទះ​ដែល​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ប្រមាណ​៣២%​។​

​នៅក្នុង​ឱកាស​នេះ​ដែរ លោក អ៊ុក គឹម​សាន្ត បាន​ថ្លែងអំណរគុណ​ទៅ​ដល់​អង្គការ UNICEF ដែល​បាន​សហការ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន រួមជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បើក​វគ្ប​ណ្ដុះ​បណ្ដាល «​ស្ដីពី​ការ​ពន្លឿន​ស្ថានភាព​បញ្ចប់ ការ​បន្ទោបង់​ពាសវាល​ពាសកាល​» នា​ថ្ងៃនេះ​។​

​ក្នុងនាម​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុក គឹម​សាន ក៏​បាន​ថ្លែង​ផ្ដល់​ក្ដីសង្ឃឹម​ថា វគ្គ​បណ្ដុះបណ្ដាល​នា​ថ្ងៃនេះ គឺជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុង​ការផ្ដល់​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ល្អៗ ក៏​ដូច​ជា​គន្លឹះ​សំខាន់ៗ ទៅ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ចូលរៀន​នៅ​ក្នុង​វគ្គ​នេះ​។​

​លោក​ក៏​បាន​ជំរុញ​ទៅ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ស្ដាប់ និង​តាមដាន​នូវ​ការពន្យល់​របស់​គ្រូ​ឧទ្ទេស ដែល​មាន​បទពិសោធន៍​ក្នុង​ការងារ​ជំរុញ បំផុស​ប្រជាពលរដ្ឋ​លើ​ការសាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ​។​

​លោក​អភិបាលរង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​ដោយ​ក្តី​សង្ឃឹម​ថា លោក លោកស្រី ដែល​ជា​សិក្ខាកាម​ទាំងអស់ នឹង​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះ បណ្ដាល​នា​ថ្ងៃនេះ ទៅ​ដឹកនាំ​បំផុស និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​អនុវត្តន៍​លើ​ការសាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ នៅតាម​មូលដ្ឋាន​របស់​ពួកគាត់ ដើម្បី​ឲ្យ​ខេត្ត​យើង​ក្លាយទៅជា​ខេត្ត ទទួលបាន​ការបញ្ចប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​៕ ព័ត៌មានដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.