ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខណ្ឌ​ដូនពេញ ណែនាំ​ឲ្យ​មន្ដ្រី​ពង្រឹង​ការយកចិត្តទុកដាក់​លើ​ការងារ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ដែល​ជា​គោលដៅ​អាទិភាព​

អភិបាលខណ្ឌ​ដូនពេញ ណែនាំ​ឲ្យ​មន្ដ្រី​ពង្រឹង​ការយកចិត្តទុកដាក់​លើ​ការងារ​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ដែល​ជា​គោលដៅ​អាទិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក ចាប ឌី​ណា អភិបាលរង​ខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ និង​ផ្លូវ​លេខ​៤៧​។​

​ក្នុង​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅពេលនេះ លោក ចាប ឌី​ណា បាន​ស្នើសុំ​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​អាជីវកម្ម មេត្តា​កុំ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​ជា​កម្ម​សិទ្ធ ត្រូវ​ធ្វើ​អាជីវកម្ម​ឲ្យមាន​របៀបរៀបរយ អនាម័យ​បរិស្ថាន​ល្អ មិន​ត្រូវ​ចោល​សំរាម​កាកសំណល់​ផ្តេសផ្តាស ដែល​នាំ​ឲ្យ​ជះក្លិន​មិន​ល្អ​ដល់​សាធារណជន ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​។ ទីតាំង​អាជីវកម្ម​ត្រូវ​រក្សា​ទុក​ជូន​អ្ន​ដំណើ​ថ្មើរជើង​ខ្លះ និង​១/៣ នៃ​ចិញ្ចើមផ្លូវ​សាធារណៈ​សម្រាប់​ធ្វើ​អាជីវកម្ម​។​

​បើ​តាម​លោក ចាប ឌី​ណា ខណ្ឌ​ដូនពេញ​ជា​មជ្ឈមណ្ឌល​វប្បធម៌ សាសនា សេដ្ឋកិច្ច នយោបាយ និង​ជា​តំបន់​រមនីយដ្ឋាន​ប្រវត្តសាស្ត្រ​ជាច្រើន​ទៀត ដែល​ជាទី​ចាប់​អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​មក​កម្សាន្ដ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ដុតដៃដុតជើង​អនុវត្ត​មិន​អាច​ខកខាន​បានឡើយ​។ ក្រោយ​ពី​ចុះ​រៀបចំ​សណ្តាប់ និង​ណែនាំ​អា​ជីករ​លក់ដូរ​ឃើញថា យោគយល់ និង​សហការ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​។​

​ក្នុងនាម​លោក ជា ខេ​មា អភិបាលខណ្ឌ​ដូនពេញ លោក​បាន​ស្នើសុំ​ប្រជាពលរដ្ឋ​មេត្ តា​បន្ត​ជួយ​សហការ​ជាមួយ​ក្រុមការងារ ឲ្យបាន​ជាប់​ជាប្រចាំ កុំ​លូត​លៀន​នៅពេល​ដែល​កម្លាំង​ដកថយ​ទៅ​ធ្វើ​កន្លែង​ផ្សេងទៀត​។ រដ្ឋបាល​ខណ្ឌដូនពេញ ក៏​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការចុះ​រៀបចំ​មានការ​លើសខ្វះ​ចំណុច​ណាមួយ​នោះ សូម​មេត្តា​ផ្តល់ព័ត៌តាម​លេខ​ទូរសព្ទ ០១៧ ៨៨៤ ៨៨៨, ០៨១ ៣៦៨ ៩៩៩, ០៨៨ ២៣៣ ៣៣៣៩៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.