ខេត្តបាត់ដំបង,ស្រុកកំរៀង ៖ ថ្ងៃពុធ ៦ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ឲ្យសារព័តមានដឹងថា នៅ ច្រកស្វាយចេក(ហៅចាន់គីរី) ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ។ ច្រករបៀងខាងលើនៅជាប់ច្រកទ្វារអន្តរជាតិដូង ប្រមាណជា៣០០ម៉ែត្រ បាននិងកំពង់លួចបើកអោយប្រជាពលរដ្ឋនិងពលករខ្មែរ ឆ្លងដែនចូលទៅទិញទំនិញនៅទឹកដីថៃដោយខុសច្បាប់។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការនាំចេញនូវពលករខ្មែរខុសច្បាប់គឺសមត្ថកិច្ចមិនបានយកលុយទេដោយបញ្ជាក់ថាមានមេខ្យល់ជាអ្នកដោះស្រាយជូនខាងលើហើយ។(នាយប៉ុស្តិ៍ជាអ្នកដោះស្រាយ) ។
លោកវរសេនីយ៍ឯក អ៊ិន កុល មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៩ ទើបនិងទទួលតំណែង តើលោកបានទទួលជ្រាបទេថាច្រករបៀងរបស់នាយប៉ុស្តិ៍យ៉ង សម្បត្តិកំពុងបើកដំណើរការអោយពលករខ្មែរទាំងស្របច្បាប់និងខុសច្បាប់នោះរឺក៏លោកដឹងហើយតែរក្សាទុកជាឆ្នាំងបាយ? ព័ត៌មានខាងលើសូមជម្រាបជូនលោកឧត្តមសេនីយ៍ទោសាត កំសាន្តស្នងការនគរបាលខេត្តបាត់ដំបង មេត្តាជ្រាបនិងមានវិធានការចំពោះកូនចៅក្រោមឱវាទផងទាន?




