ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បញ្ជាក់​ជំហរ​ការធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​

រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បញ្ជាក់​ជំហរ​ការធ្វើ​ទំនើបកម្ម និង​អភិវឌ្ឍ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក នេត្រ ភ​ក្ដ្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​បង្ហាញជូន​ដល់​លោក UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា អំពី​ការធ្វើ​ទំនើបកម្ម និង​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ព័ត៌មាន​លើ​ការ​អភិ​វិ​ឌ្ឍ​ប្រព័ន្ធ ផ្ស​ព្វ ផ្សាយ​សាធារណៈ ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន ក្លាយទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្ដល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ រួម​ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​។​

​ក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក​រដ្ឋមន្ត្រី នេត្រ ភ​ក្ដ្រា បាន​គូសបញ្ជាក់​អំពី​ការធ្វើ​ទំ​បើ​បក​ម្ម​របស់​ក្រសួង​ព័ត៌មាន ក្នុង​ការខិតខំ​ប្រឹងប្រែង​ជា​រួម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ដែល​រួម​មាន​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP វិទ្យុជាតិ និង​ទូរទស្សន៍​ជាតិ​កម្ពុជា ក្នុង​ការផ្ដល់​ព័ត៌មាន​ពិត​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​របស់​ខ្លួន​។​

​លោក​រដ្ឋមន្ត្រី នេ​ត ភ​ក្ត្រា បាន​ថ្លែងថា​៖ «​ការងារ​អាទិភាព​ដែល​លោក​នឹង​ត្រូវ​ធ្វើ​ការងារ ក្នុងនាម​ជា​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន ផ្ដោតជាសំខាន់​លើ​ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​រដ្ឋបាល​ទំនើប ដើម្បី​ធ្វើឱ្យ​ក្រសួង​ព័ត៌មាន​នេះ​ក្លាយទៅជា​ស្ថាប័ន​ទំនាក់ទំនង​សាធារណៈ របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា ដែល​ប្រកបដោយ​បុរេ​សកម្ម សកម្ម​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​សំដៅ​ធ្វើ​យ៉ាងណា​គឺ​ផ្សព្វផ្សាយ​ពី​ការ​ពិត​របស់​កម្ពុជា​យើង​ទៅ​កាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ​»​។​

​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា ការផ្សព្វផ្សាយ​ពី​ការ​ពិត​របស់​កម្ពុជា ទៅកាន់​មជ្ឈដ្ឋាន​ជាតិ និង​អន្ដរជាតិ គឺ​ដើម្បី​ឱ្យ​គេ​បានដឹង​អំពី​ដំណើរ​វិវត្ដន៍​របស់​ប្រទេស​កម្ពុជា ក្រោម​ដំបូល​នៃ​សុខសន្ដិភាព និង​ធ្វើ​យ៉ាងម៉េច​ឱ្យ​វិស័យ​សារព័ត៌មាន​របស់​យើង​នេះ កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​ទៀត ហើយ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ព័ត៌មាន​ពិត​អំពី​កម្ពុជា និង​សង្គម​របស់​ខ្លួន​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ដ្រី ក៏​បាន​ជម្រាបជូន​ឯកឧត្ដម​ឯកអគ្គរាជទូត​ជប៉ុន អំពី​គោលនយោបាយ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​បាន​អនុវត្ដ​ន៍​ក្នុង​អាណត្ដិទី​៧​នេះ និង​បាន​ផ្ដោត​ជា​សំខាន់​ទៅលើ​ការដឹកនាំ​របស់​ក្រសួង​ព័ត៌មាន​ដែល​នឹង​ធ្វើ​ទំនើបកម្ម ស្ថាប័ន និង​រដ្ឋបាល​ទំនើប សំដៅ​ដល់​ការធ្វើ​ទំនើបកម្ម​ក្រសួង​ព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.