ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដាស់តឿន​ដល់​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ឱ្យ​ពញាក់​ស្មារតី​កូនចៅ ដើម្បី​ជួយ​ពួកគេ​អាច​ជៀសផុត​ពី​គ្រឿងញៀន

​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដាស់តឿន​ដល់​អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ឱ្យ​ពញាក់​ស្មារតី​កូនចៅ ដើម្បី​ជួយ​ពួកគេ​អាច​ជៀសផុត​ពី​គ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស អាណាព្យាបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត ត្រូវ​ចូលរួម​ពញាក់​ស្មារតី និង​ដាស់តឿន​ដោយ​យកចិត្តទុកដាក់​ក្នុង​ការថែទាំ​ស្វែងយល់​ពី​ទំនាក់ទំនង និង​តម្រូវការ​របស់​កូនចៅ ដើម្បី​ដោះស្រាយ និង​ជួយ​ឱ្យ​ពួកគេ​អាច​ជៀសផុត​ពី​គ្រឿងញៀន​និង​ឆ្លើយតប​ទៅ​នឹង​ខ្លឹមសារ ចូលរួម​ទាំងអស់គ្នា ដើម្បី​ជីវិត សហគមន៍ និង​គ្រួសារ​យើង​គ្មាន​គ្រឿងញៀន បញ្ឈប់​ការរើសអើង ការ​មាក់ងាយ ពង្រឹង​ការអប់រំ​បង្កា និង​បញ្ឈប់​ការផលិត ចរាច​រណ៍ រក្សាទុក ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​បែបនេះ នៅ​បរិវេណ​វិទ្យាល័យ​ពោធិ៍សាត់ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀ ២៦ មិថុនា ២០២៣ ក្រោម​ប្រធានបទ «​ការដុត​បំផ្លាញ​គ្រឿងញៀន គឺជា​ជំហាន​ដំបូង ដើម្បី​ជួយ​ពួកគេ​ឱ្យ​លូតលាស់​ប្រកបដោយ​សុខភាព និង​សុវត្ថិភាព​» ដោយ​មាន​អ្នកចូលរួម​ជិត​២​ពាន់​នាក់​។​

​ឯកឧត្តម​វរសេនីយ៍ឯក ហែម មុនី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទទួកបន្ទុក​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​១២០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៨០​នាក់ ដកហូត​ថ្នាំញៀន​២៩៣​កញ្ចប់ ថ្នាំ​គ្រាប់​១៦២​គ្រាប់ ជញ្ជីង​ថ្នឹង​ថ្នាំញៀន​៨ រថយន្ត​៦​គ្រឿង ម៉ូតូ​២៥​គ្រឿង ទូរស័ព្ទ​៥៧​គ្រឿង អាវុធខ្លី​១​ដើម និង​សម្ភារ​បទល្មើស​មួយចំនួនទៀត​។​

​ចំពោះ​ចំណាត់ការ​ផ្លូវ​ច្បាប់​បាន​បំពេញ​បែបបទ​បញ្ជូន​ជនសង្ស័យ​ទៅ​ពន្ធនាគារ​៩៨​នាក់ ទៅ​មណ្ឌល់​អប់រំ​កែប្រែ​១៧​នាក់ និង​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន​៦៥​នាក់​។ ទាំងអស់​នេះ​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​រាជធានី​/​ខេត្ត ឃើញ​ថា​បទល្មើស​មាន​ភាព​ធូ​ស្រាល មាន​កម្រិត​ទ្រង់ទ្រាយ​តូច និង​ជា​តំបន់​ឆ្លងកាត់​។​

​ទោះជា​យ៉ាងនេះ​ក៏ដោយ យើង​បន្ត​ការយកចិត្តទុកដាក់​អនុវត្ត​នូវ​ផែនការ​លេខ​០១​ផ​.​ក របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​អត្រា​បទល្មើស​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ដោយ​អនុវត្ត​ទិស​ស្លោក «​កុំ​ពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំ​លើកលែង និង​មួយ​រាយការណ៍​»​។​

​បន្ទាប់​ពី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ស ថេង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​អាន​សារលិខិត​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នោះ​រួចមក ឯកឧត្តម ខូ​យ រី​ដា បាន​ថ្លែងថា ស្រប​តាម​ប្រធានបទ​ការដុត​បំផ្លាញ​គ្រឿងញៀន​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធានបទ​មួយ​មាន​សារសំខាន់​ណាស់ ក្នុង​គោលបំណង​បន្ត​បំផុស​ឲ្យ​ជន​គ្រប់​រូប បង្កើន​ការស្វែងយល់ និង​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​។ ដូចនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ និង​ដាក់​ចេញ​នូវ​យុទ្ធនា​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អនុវត្ត​ការងារ​នេះ ដោយ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ព្យាបាល ទប់ស្កាត់ និង​បង្ក្រាប​បញ្ហា​គ្រឿងញៀន​នេះ​ដល់​សហគមន៍ គ្រួសារ និង​បណ្តា​សាលារៀន​។ គ្រឿងញៀន​បង្ក​បញ្ហា​ឱ្យ​កើតមានឡើង​នូវ​អំពើចោរកម្ម អំពើហិង្សា ការរំលោភបំពាន​ផ្លូវភេទ អសន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដូច្នេះ​ទាំង​កងកម្លាំងប្រដាប់អាវុធ ម្ចាស់​ហាង ខារ៉ាអូខេ បៀរហ្គាឌិន សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​លុបបំបាត់​ដាច់ខាត​ចំពោះ​គ្រឿងញៀន​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រាប​ថា គ្រឿងញៀន​ជា​អាវុធ​បំផ្លាញ​អនាគត​របស់​ខ្លួន គ្រួសារ​ខាតបង់​ថវិកា និង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ព្រហ្មទណ្ឌ ប្រសិនបើ​រក​ឃើញ​ក្នុងការ​ចែកចាយ ប្រើប្រាស់ ការនាំ​ចូល​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។ ជាមួយគ្នា​នោះ ត្រូវ​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ជាពិសេស​បទបញ្ជា​លេខ​០១ ស្តី​ពី​វិធានការ​ពង្រឹង និង​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​ទទួលបាន​ជោគជ័យ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.