ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន នាយករដ្ឋមន្ត្រី​ស្តីទី​៖ បញ្ជាការដ្ឋាន​អង្គរក្ស ជា​កម្លាំង​អន្តរាគមន៍​ពិសេស មាន​ជំនាញ និង​ជា​កម្លាំង​ដ៏​ស្មោះត្រង់​ចំពោះ​ជាតិ

ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន នាយករដ្ឋមន្ត្រី​ស្តីទី​៖ បញ្ជាការដ្ឋាន​អង្គរក្ស ជា​កម្លាំង​អន្តរាគមន៍​ពិសេស មាន​ជំនាញ និង​ជា​កម្លាំង​ដ៏​ស្មោះត្រង់​ចំពោះ​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​អញ្ជើញ​ជា​តំណាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រារព្ធ​ខួប​អនុស្សាវរីយ៍​គម្រប់ ៣៣​ឆ្នាំ ថ្ងៃ​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​របស់​វរ​សេនា​តូច​លេខ​២៤៦ អតីត​យោធា​ក្រុងភ្នំពេញ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​១៤ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន នាយករដ្ឋមន្ត្រី​ស្តីទី បាន​លើកឡើង​ថា បញ្ជាការដ្ឋាន​អង្គរក្ស ជា​កម្លាំង​អន្តរាគមន៍​ដ៏​ពិសេស មាន​ជំនាញ​អាជីព​រៀបរយ មាន​សណ្តាប់ធ្នាប់ និង​ជា​កម្លាំង​ស្មោះត្រង់​បំផុត អាច​ចាត់ទុកជា​គំរូ​ទី​១ គឺ​ការពារ​ការពារ​ព្រះមហាក្សត្រ ការពារ​សម្តេច​តេជោ ហ៊ុន សែន ការពារ​ក្រុមគ្រួសារ​របស់​សម្តេច និង​ការពារ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​លើកឡើង​ថា កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ដើរតួនាទី​ជា​កម្លាំង​អន្តរាគមន៍​ថ្នាក់ជាតិ សម្រាប់​ដើរ​ចល័ត តាម​បញ្ជា​របស់​ក្រសួង​ការពារជាតិ និង​នាយសេនាធិការ​ចម្រុះ ដែល​បានដាក់​បញ្ជា​ឱ្យ​។ យើង​មើលឃើញ​សភាពការណ៍​ធំៗ​ចំនួន​២ គឺ​ទី​១៖ សភាពការណ៍​ឈ្លានពាន​នៅ​ប៉ែក​ខាងលិច និង​ទី​២៖ សភាពការណ៍​នៅ​ប៉ែក​ឦសាន្ត​។​

«​គ្រប់​ពេល​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស តែង​រួមចំណែក​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល បទបញ្ជា​របស់​ក្រសួង​ការពារជាតិ ខ្ញុំ​ចាត់ទុកថា​នេះ ជា​កម្លាំង​អន្តរាគមន៍​មួយ​លឿន​រហ័ស​ទាន់​ចិត្ត និង​មាន​ប្រសិទ្ធភាព​»​។ នេះ​ជា​ការគូសបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​គូសបញ្ជាក់ថា បញ្ជាការដ្ឋាន​អង្គរក្ស បាន​រួមចំណែក​ជាមួយ​កម្លាំង​ផ្សេងៗ ការពារ​គ្រប់​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​។ ស្នាដៃ​ចុងក្រោយ​នេះ ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​, ការពារ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ាន និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ព្រឹត្តិការណ៍​មួយចំនួន​ទៀត​ជា​ដើម​។​

​ទន្ទឹមនឹងនេះ​ដែរ​ឯកឧត្តម​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​ថ្លែងថា​៖ «​កម្លាំង​បញ្ជាការដ្ឋាន​អង្គរក្ស (​កម្ពុជា​) គឺ​ប្រធានាធិបតី​អាមេរិក ឯកឧត្តម​បាន​ប្រើ​ពាក្យ​មួយ​ថា (​កម្លាំង​ការពារ​របស់​កម្ពុជា នៅក្នុង​តំបន់​នេះ​អាច​ចាត់ទុក​ជា​គំរូ​មួយ​) ពី​ព្រោះ​កម្លាំង​បាន​ការពារ​សុវត្ថិភាព សណ្តាប់ធ្នាប់ បាន​យ៉ាង​ជោគជ័យ ត្រ​ចេះ​ត្រ​ចង់​។ ដូច្នេះ​ស្នាដៃ​របស់​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​បាន​ចូលរួម​ទាំង​ព្រឹត្តិការណ៍​អន្តរជាតិ និង​ព្រឹត្តិការណ៍​ពិត​ជា​សំខាន់​ខ្លាំងណាស់ ដែល​ទាមទារ​ឱ្យ​ចូលរួម​បំពេញ​បន្ត​។​

​សូមជម្រាបថា បញ្ជាការដ្ឋាន​អង្គរក្ស បាន​ផ្តើម​ចេញពី​កងវរសេនាតូច​លេខ​២៤៦ អតីត​ចំណុះ​យោធា​ក្រុងភ្នំពេញ ហើយ​វរ​សេនា​តូច​នេះ ត្រូវបាន​ប្រកាស​បង្កើត​ដោយ​ផ្ទាល់​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​១៩៩០ នា​សម័យ​រដ្ឋ​កម្ពុជា​។ ដឹកនាំ​បញ្ហា​ដោយ​នាយ​ឧត្តមសេនីយ៍ គៀង សាវុធ គណៈ​បញ្ជាការ​យោធា​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ បន្ទាប់មក​បាន​ចាត់​បញ្ជូន នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង អនុគណៈ​បញ្ជាការ​យោធា​ក្រុងភ្នំពេញ មក​គ្រប់គ្រង​ជា​មេបញ្ជាការ កងវរសេនាតូច​លេខ​២៤៦​។​

​ដោយ​មើលឃើញ​ពី​វិរភាព​អង់អាច​ក្លាហាន និង​ភាពស្មោះត្រង់​របស់ នាយ​ឧត្តមសេនីយ៍កិ​ត្តិ​បណ្ឌិ​ត ហ៊ីង ប៊ុន​ហៀ​ង និង​មាន​ការជឿ​ទុកចិត្ត​ខ្ពស់​ពី​អគ្គសេនាធិការ ពី​ក្រសួង​ការពារ​ប្រទេស និង​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ បាន​បញ្ជា​ឱ្យ​នាយ​ឧត្តមសេនីយ៍ គៀង សាវុធ និង​ឯកឧត្តម ជា សុផារ៉ា អតីត​ជា​អភិបាលរងក្រុង​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​ភ្នំពេញ​នា​សម័យ​នោះ ចាត់​បញ្ជូន​កម្លាំង ១២​រូប​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ ហ៊ីង ប៊ុន​ហៀ​ង ឧត្ដមសេនីយ៍ទោ ហ៊ុយ ពិសិដ្ឋ វរសេនីយ៍ឯក ចៅ តុល ដើម្បី​មក​បម្រើ​ការងារ​ការពា​រ​សន្តិសុខ​ផ្ទាល់​ជូន​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​១៩៩២​។​

​ក្នុងនាម​អតីត​ជា​នាយទាហាន នៃ​កងវរសេនាតូច​លេខ​២៤៦ ក្នុងសម័យ​បង្រួបបង្រួម​ជាតិ មាន​ការវិវឌ្ឍ​រីកចម្រើន​ធំធាត់​ជា​លំដាប់ និង​សំណូមពរ​ភារកិច្ច​ចាំបាច់ ទើប​បាន​បន្ថែម​ក្រប​ខណ្ឌ​ឱ្យ​បង្កើត​ជាវរ​សេនា​តូច​លេខ​២ អង្គរក្ស​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ និង​បាន​កាត់​ផ្ទេរ​ក្របខណ្ឌ មក​ចំណុះ​ក្នុង​ក្របខណ្ឌ​កងពលតូច​លេខ​៧០​។​

​ដោយ​មើលឃើញ​ពី​ទំហំ​ការងារ​ដ៏​សំខាន់​ក្នុង​ភារកិច្ច​ការងារ ការពារ​សន្តិសុខ​សុវត្ថិភាព​ជា​ចំបង ទើប​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​អនុញ្ញាត​ឱ្យ​បង្កើត​ទៅ​ជា​បញ្ជាការដ្ឋាន​អង្គរក្ស តាម​អនុក្រឹត្យ​លេខ​១៤៨ អនក្រ​.​បក ចុះ​នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០០៩ ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ រហូតដល់​បច្ចុប្បន្ន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.