ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​នគរបាល​អន្តរាគមន៍​ពិសេស​ឃាត់ខ្លួន​ក្មេង​ទំនើង​០៨​នាក់ ជិះ​ម៉ូតូ​០៤​គ្រឿង​បង្ហោះ និង​ប្រដេញ​ប្រណាំង​គ្នា ផ្អើល​ក្នុង​បឹងកក់

​នគរបាល​អន្តរាគមន៍​ពិសេស​ឃាត់ខ្លួន​ក្មេង​ទំនើង​០៨​នាក់ ជិះ​ម៉ូតូ​០៤​គ្រឿង​បង្ហោះ និង​ប្រដេញ​ប្រណាំង​គ្នា ផ្អើល​ក្នុង​បឹងកក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​០៩​យប់ ថ្ងៃទី​០៤​ខែ​កញ្ញា ឆ្នាំ​២០២៣​ កម្លាំង​អន្តរាគមន៍​ពិសេស បាន​ដេញ​ឃាត់ខ្លួន​ក្មេង​ទំនើ​ង ០៨​នាក់​ជិះ​ម៉ូតូ​០៤​គ្រឿង​បង្ហោះ និង​ប្រដេញ​គ្នា​ផ្អើល​ក្នុង​បឹង​កក់ នៅ​តំបន់​បឹងកក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ប៉ះ​សណ្តាប់ធ្នាប់​សាធារណៈ ។ ក្មេង​ទំនើង​ទាំងនេះ​ជា​សិស្ស និង​បាន​អប់រំ​ឲ្យធ្វើ​កិច្ចសន្យា​ដោះលែង​ត្រឡប់​ទៅផ្ទះ​វិញ​។​

​ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង​ទទួល​ដឹកនាំ​អង្គភាព​កម្លាំង​អន្តរាគមន៍​ពិសេស​ប្រាប់ឲ្យដឹង​ថា​៖ ការចាប់​ឃាត់​ក្មេង​ទំនើង​បង្ក​ប៉ះពាល់​អសន្តិសុខ គឺ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធាការ​ឲ្យកម្លាំង​នគរបាល​រា​ជ​ធានី​ភ្នំពេញ ចេញ​ល្បាត​ត្រួតពិនិត្យ​បង្ក្រាប​ក្មេង​ទំនើង ដែល​បញ្ហា​ក្មេង​ទំនើង​នេះ បង្កើត​ជា​ក្រុម​បក្ខពួក​ដើរ​លេង​មិន​ចូល​ផ្ទះ ក្នុង​មួយ​រយៈ បាន​បង្ក​ការ​វាយ​កាប់​ចាក់​គ្នា និង​អុកឡុក​នៅ​តា​មូលដ្ឋាន​មួយចំនួន ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភ័យខ្លាច​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុងក្រោយ កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្ក្រាប​ចាប់ខ្លួន​ក្មេង​ទំនើង​មួយចំនួន រួច​ហើយ​យកទៅ​អនុវត្ត​ច្បាប់​បន្ទាប់ពី​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។​

​សូមបញ្ជាក់​ថា​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​អនុវត្ត​តាម​បទបញ្ជា​របស់ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចេញ​ល្បាត​ត្រួតពិនិត្យ​រហូត ២៤​ម៉ោង​លើ​២៤​ម៉ោង ក៏​ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត​ផង​ដែរ និង​ជាពិសេស​គឺ​ធានារ​សក្សា​សន្តិសុខ សណ្តាប់ធ្នាប់​នាំ​មក​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន​មាន​ភាពកក់ក្តៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.