ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហ្សា​ការតា

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហ្សា​ការតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ធុរកិច្ច និង​វិនិយោគ​អាស៊ាន ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហ្សា​ការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។​

​សូមបញ្ជាក់​ថា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រដ្ឋធា​នីហ្សាការ​តា ពី​ថ្ងៃ​ទី​៤ ដល់​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី ធ្វើឡើង​ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​» ដោយ​នឹង​ផ្តោត​លើ​ការជំរុញ​ចក្ខុវិស័យ​ស​ហគ​មន៍​អាស៊ាន​ឆ្នាំ​២០២៥ ដែល​ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​សំខាន់​សម្រាប់​ការពង្រឹង​ឥទ្ធិពល​អាស៊ាន តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ស្ថាប័ន ក្នុង​គោលដៅ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។ បន្ថែម​ពី​នេះ ការពិភាក្សា​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ពូន​ជ្រុំ​សហគមន៍​អាស៊ាន​ប្រកបដោយ​បរិយាប័​ន្ន ចក្ខុវិស័យ​វែងឆ្ងាយ និង​យក​ប្រជាជន​ជា​ស្នូល ដែល​ជា​កម្លាំង​ដ៏​សំខាន់ ដើម្បី​សម្រេចបាន​នូវ​អាស៊ាន​ឆ្នាំ​២០៤៥​។​

​របៀបវារៈ​សំខាន់ៗ​នៅ​កិច្ចប្រជុំ រួម​មាន​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច ស្តី​ពី​មី​យ៉ាន់​ម៉ា និងសេចក្តីសម្រេច​ផ្សេងៗ​ទៀត​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។ ថ្នាក់​ដឹកនាំ​អាស៊ាន ក៏​នឹង​ពិភាក្សា​លើ​ទស្សនវិស័យ​អាស៊ាន ស្តី​ពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ក្តីបារម្ភ​រួម​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​រដ្ឋធា​នីហ្សាការ​តា សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី ចូកូ វី​ដូ​ដូ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​សំខាន់ៗ​មួយចំនួនទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.