ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​សប្បុរសជន​ឧបត្ថម្ភ ឱកាស​ចុះ​សួរសុខទុក្ខ​កងយោធពល​ខេមរភូមិន្ទ នៅ​ខេត្ត​ស្ទឹងត្រែង

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​សប្បុរសជន​ឧបត្ថម្ភ ឱកាស​ចុះ​សួរសុខទុក្ខ​កងយោធពល​ខេមរភូមិន្ទ នៅ​ខេត្ត​ស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ជួយឧបត្ថម្ភ ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​កងយោធពល​ខេមរភូមិន្ទ នៅ​ខេត្ត​ស្ទឹងត្រែង ខាងមុខនេះ​។

​សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅ​សប្តាហ៍​ទី​៤ នៃ ខែ​កញ្ញា ឬ​សប្ដាហ៍​ទី​១ នៃ​ខែ​តុលា ឆ្នាំ​២០២៣ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ខាងមុខនេះ គណៈ​អភិបាល​រាជធានី​ភ្នំពេញ នឹង​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​សម្ព័ន្ធមេត្រីភាព​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៩ វរៈ​នគរបាល​ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ឈរជើង​ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។​

​សេចក្តីអំពាវនាវ ដដែល​បញ្ជាក់​ថា «​ដើម្បី​ឱ្យ​ការ​ចុះសួរសុខទុក្ខ​នេះ​ទទួល​ជោគជ័យ បង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ក្នុង​ការចូលរួម​លើកទឹកចិត្ត​ដល់​យុទ្ធជន​តាម​បន្ទាត់​ព្រំដែន​ជួរមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជា​ពាណិជ្ជករ សិ​ប្បករ វិនិយោគិន និង​សប្បុរសជន លោក លោកស្រី​អភិបាលខណ្ឌ ប្រធាន​មន្ទីរ អង្គភាព​ចំណុះ ទាំងអស់ មេត្តា​ចូលរួម​បរិច្ចាគ​អំណោយ​ជា​ថវិកា ស្បៀងអាហារ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ តាម​លទ្ធភាព និង​សទ្ធា​ជ្រះថ្លា ដើម្បី​រួមចំណែក​ឧបត្ថម្ភ​ជូន​ដល់​កងទ័ព និង​ក្រុម​គ្រួសារ​កងទ័ព​ការពារ ទឹក​ដី​នៅ​តាម​បន្ទាត់​ព្រំដែន​ជួរមុខ​«​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​លើ​ស្មារតី និង​ទឹកចិត្ត​សប្បុរសធម៌ ដែល​ជា​វប្បធម៌ នៃ​ការចែករំលែក​របស់​ប្រជាជាតិ​យើង​។ អំណោយ​ទាំងអស់ អាច​ប្រគល់ជូន​ទីចាត់ការ​ហិរញ្ញវត្ថុ នៅ​សាលា​រាជធានី​ភ្នំពេញ រៀង​រាល់​ម៉ោង​ធ្វើការ ទូរស័ព្ទ​លេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬ​បង្វែរ​តាម​គណនី ធនាគារ ABA របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖ PHNOM PENH CAPITAL HALL លេខ​៖ 002 427 351 (KHR) និង​លេខ​៖ 002 427 343 (USD)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.