ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ដឹកនាំ​ប្រជុំ​លើក​ទី​៣ ដាក់​ផែនការ​ឱ្យ​ស្នងការរង នាយ​ការិយាល័យ​ជំនាញ និង​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ពង្រឹង​គ្រប់គ្រង​និង​បញ្ជា​ដឹកនាំ​កម្លាំង​ឱ្យមាន​ប្រសិទ្ធភាព

ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ដឹកនាំ​ប្រជុំ​លើក​ទី​៣ ដាក់​ផែនការ​ឱ្យ​ស្នងការរង នាយ​ការិយាល័យ​ជំនាញ និង​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ពង្រឹង​គ្រប់គ្រង​និង​បញ្ជា​ដឹកនាំ​កម្លាំង​ឱ្យមាន​ប្រសិទ្ធភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​ដឹកនាំ​ប្រជុំ លើក​ទី​៣ ដើម្បី​ដាក់​ផែនការ​ជូន ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ និង​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ឱ្យ​ពង្រឹង​គ្រប់គ្រង និង​បញ្ជា​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ បំព​ញ​ភារកិច្ច​ការ​រពារ​សន្តិ​សុខ រក្សា​សណ្តាប់ធ្នាប់ នាំ​មក​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោកស្នងការ​បាន​ណែនាំ​ដល់​ស្នងការរង នាយ​ការិយាល័យ​ជំនាញ និង​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ឱ្យ​ជំរុញ​អនុវត្ត​ដឹកនាំ​ការងារ​ជា​ប្រចាំ កុំ​អនុវត្ត​ការងារ​របៀប​ភ្លើងចំបើង ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ដែល​បាន​ប្តេជ្ញា និង​ខិតខំ​ដោះស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

​ថ្មីៗ​នេះ លោកស្នងការ​ក៏​បាន​ដឹកនាំ​ប្រជុំ​ជាមួយ​មន្ត្រី​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​និង​ជំនាញ​សណ្តាប់ធ្នាប់​ចារ​ច​រណ៍ ត្រូវ​ពង្រឹង​ខិតខំ​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​បទល្មើស​លួច​ឆក់​ប្លន់ និង​ក្មេង​ទំនើ​ង ដែល​ជា​បទល្មើស​បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ​សង្គម​ធ្ងន់ធ្ងរ និង​ណែនាំ​ឱ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ប្តូរ​ឥរិយាបថ ទន់ភ្លន់ រាបសារ ហាម​ធ្វើ​អំពើ​ហិង្សារ​ទៅ​លើ​ប្រជាពលរដ្ឋ និង​ត្រូវ​លប់បំបាត់​ការ​លួច​ពួន​ស្ទាក់​ចាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​នៅ​ពេល​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពី​ព្រោះ​បញ្ហា​នេះ​បាន​បង្ក​ជះឥទ្ធិពល​អាក្រក់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​នគ​របាល​ជាតិ​។​

​លោក​អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​បាន​ណែនាំ​លោក​លោកស្រី​ស្នងការរង លោកនាយ​ការិយាល័យ​ជំនាញ និង​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​បំពេញ​ភារកិច្ច​ទៅ​តាម​ឋានានុក្រម ក្នុងនោះ​ត្រូវ​រៀបចំ​ផែនការ និង​គោលការណ៍​ដឹកនាំ​ឱ្យ​ច្បាស់លាស់​បែងចែក​ការងារ​មន្ត្រី​ក្រោម​វាទ​ធ្វើ​ការងារ​ទៅ​តាម​ជំនាញ​និង​ពង្រឹង​សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​។​

​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ក៏​បាន​ណែនាំ​លោក​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ពង្រឹង​រៀបចំ​កម្លាំង​ការពារ​គោលដៅ​ងាយ​រងគ្រោះ​ដូចជា​តំបន់​ទេសចរណ៍​របស់​ភ្ញៀស​អន្តរជាតិ កន្លែង​កម្សាន្ត​សប្បាយ ទីប្រជុំ​ប្រជ​ន និង​ស្ថាប័ណ្ណ​ជាតិ​ជា​ដើម​។ ជាមួយ​គ្នា​ក៏​បាន​ហាមឃាត់​មិនឱ្យ​មាន​ការសម្របសម្រួល​ក្រៅ​ផ្លូវច្បាប់​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​បង្ក​ប៉ះពាល់​អសន្តិសុខ​សង្គម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.