ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ភ្នំ​ស្រុក​ជាង ២០០០​នាក់

​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​បន្ទាយមានជ័យ ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ​សមាជិក​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ស្រុក​ភ្នំ​ស្រុក​ជាង ២០០០​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​អញ្ជើញ​សំណេះសំណាល និង​ថ្លែងអំណរគុណ​ក្រុមការងារ និង​តំណាង​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ភ្នំ​ស្រុក​ជាង ២០០០​នាក់​។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក បោ​ន ប៊ិន សមាជិក​អចិន្ត្រៃ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ភ្នំ​ស្រុក​លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន ស្រុក​ភ្នំស្រុក ក្រុមការងារ​ចុះ​ឃុំ និង​ភូមិ​ជាង ២០០០​នាក់​។ ពិធី​នេះ​ធ្វើឡើង​នៅ​ភោជនីយដ្ឋាន លី គ្រុះ ស្ថិតក្នុង​ភូមិ​មាត់​ស្រះ ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មាន​មានជ័យ​។​

​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងអំណរគុណ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​ភ្នំ​ស្រុក​ទាំងអស់ ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូត​ទទួលបាន​ជ័យជម្នះ ជាពិសេស​គាំទ្រ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នីតិកាល​ទី​៧​។​

​ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់​ថា ការបោះឆ្នោត​កាល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មីៗ​នេះ ជា​ការបោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី​យុត្តិធម៌​, ត្រឹមត្រូវ និង​មាន​តម្លាភាព ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​រហូត​ជាង ៨​លាន ២​សែន​នាក់ ប្រមាណ ៨៤,៥៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​អ្នកបោះឆ្នោត របស់ គ​.​ជ​.​ប ហើយ​ក្នុងនេះ​សម្លេងឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​រហូតដល់​ទៅ​ប្រមាណ ៨២,៣% ។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នីតិកាល​ទី​៧​នេះ បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​៥​យ៉ាង របស់​រាជរដ្ឋាភិបាល ជូន​ដល់ បងប្អូន​ជនរួមជាតិ​យើង​ទាំងអស់ តាមរយៈ​ការដឹកនាំ​អនុវត្ត «​កម្មវិធី​នយោបាយ​» នេះ​សម្រាប់​ដំណើរ​ទៅ​មុខ​របស់​កម្ពុជា នឹង​ដាក់​ចេញ ព្រមទាំង​ជំរុញ​អនុវត្ត​ឱ្យបាន​ជោគជ័យ នូវ «​យុទ្ធ​សាស្ត បញ្ច​កោណ​-​ដំណាក់កាល​ទី​១» សម្រាប់​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។​

​បន្ទាប់​ពី​បញ្ចប់​ពិធី​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​ក៏បាន​អញ្ជើញ​ពិសារ អាហារ​ស្និត​ស្នាល​ជាមួយ​សមាជិក សមាជិកា ប្រកបដោយ​ក្តី​សប្បាយរីករា​យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.