ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​មុខតំណែង របស់​គណបក្ស​ប្រជាជន នៅ​ទូទាំង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល និង​ជា​អនុប្រធាន​ទី​១ ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះ​ជួយ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃអាទិត្យ​១​រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០១​ខែ​មេសា ឆ្នាំ ២០១៨ បាន​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​មុខតំណែង​របស់​គណបក្ស​ប្រជាជន​នៅ​ទូទាំង​ខេត្ត​កំពត​ចំនួន​ជាង​៥០០​នាក់ ដែល​អង្គ​ពិធី​នេះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់  លោក​-​លោកស្រី​ជា​សមាជិក​គណបក្ស​ប្រជាជន​ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ផង​ដែរ​។​

​លោក ជាវ តា​យ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​គណបក្ស​ខេត្ត​កំពត បានឱ្យដឹងថា​៖​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​មុខតំណែង​ក្នុង​អាណត្តិ​ទី​៤​នៅ​ទូទាំង​ខេត្ត​កំពត​សរុប​ចំនួន​៥៦១ អាសនៈ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៥៥៦​អាសនៈ គណបក្ស​ហ្វុន​ស៊ីនប៉ិច​៤​អស​នៈ​និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​០១​អាសនៈ​។​

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា ឃុំ​សង្កាត់ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​ទាំងមូល​នា​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ឈាន​ចូល​មក​ដល់​ខាង​មុខ​នេះ​និង បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​យកចិត្តទុកដាក់​កសាង​នូវ​អំពើ​ល្អ​។ ពិសេស​ចូលរួម​កសាង​នូវ​សមិទ្ធិផល​នានា​នៅក្នុង​មូលដ្ឋាន​មាន​ការរីកចម្រើន​ឆ្លើយតប​បម្រើ​បាន​នូវ​តម្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​បន្ត​លើកឡើង​ថា​៖​មានតែ​គណបក្ស​ប្រជាជន​តែ​មួយគត់ ដែល​ធ្វើឱ្យ​ប្រទេសជាតិ មាន​សុខសន្តិភាព ការអភិវឌ្ឍន៍​និង​បម្រើ​ប្រជាពលរដ្ឋ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ និង​ជា​គណបក្ស​ដែល​ជួយ​សង្គ្រោះ​ប្រជាជន សង្គម​ជាតិ​ពី​សង្គ្រាម​ពី​របប​ប្រល័យ​ពូជសាសន៍ និង​រហូតមក​ដល់​សព្វថ្ងៃ​នេះ​សន្តិភាព​សុវត្ថិភាព  សណ្ដាប់ធ្នាប់​សង្គម សេរីភាព ប្រជាធិបតេយ្យ​មាន​ពេញបរិបូរណ៍​លើ​ផ្ទៃ​ប្រទេស ជាមួយ​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភាពសុខសាន្ត ជីវភាព​ក៏​មាន​ការរីកចម្រើន​សំបូរ​សប្បាយ​រហូតដល់​ទីជនបទ​។  ទាំងនេះ​គឺ​បាន​កើតចេញ​ពី​ការដឹកនាំ​ល្អ ធ្វើ​នូវ​អំពើ​ល្អ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​ដើរ​លើ​ផ្លូវ​ត្រូវរ​បស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ ព្រមទាំង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។ ហើយ​សមិទ្ធិផល​ទាំងនេះ​គឺ​យើង​បានមក​ពី​ញើស​ឈាម​ទៅ​ប្ដូរ​។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​ចូលរួម​កសាង​នូវ​អំពើ​ល្អ​បម្រើ​ជូន​ប្រជាពលរដ្ឋ​និង​ថែរក្សា​សន្តិភាព​ឱ្យ​នៅ​គង់វង្ស​ដើម្បី​ធ្វើ​ដំណើរ​រួមគ្នា​កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​សម្រាប់​អនាគត​យើង កូនចៅ​យើងទាំងអស់គ្នា កាន់តែ​មាន​ជីវភាព​ធូរធារ​រីកចម្រើន​ទៅ​មុខ​បន្តទៀត ។

​ជា​ពិសេស​សំដៅ​បង្កើន​ការគាំទ្រ​និង​មាន​ជំនឿ​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​និង​ឈាន​ទៅ​ទទួលបាន​ជ័យជម្នះ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ឆ្នាំ​២០១៨​ខាងមុខ​នេះ​បន្ត​ទៀត​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏បាន​នាំយក​នូវ​ថវិកា​សម្ដេច​តេជោ​ហ៊ុន សែន​ជូន​ចំពោះ​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ទាំង​៥៦១​នាក់ ក្នុង​ម្នាក់​ទទួលបាន​១០​ម៉ឺន​រៀល​ផងដែរ ៕
​សេង ណា​រិទ្ធ​

 

r180403a1 r180403a4 r180403a2 r180403a3 r180403a5 r180403a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.