ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋ​មន្ត្រី​ក្រសួង​សង្គមកិច្ច​៖ កម្លាំង​ប្រជា​ការពារ គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ សម្រាប់​អនុវត្តន៍​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើង​ថា កម្លាំង​ប្រជា​ការពារ គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់​សម្រាប់​អនុវត្តន៍​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ លោក​រដ្ឋមន្ត្រី​បន្ថែម​ថា កម្លាំង​ប្រជា​ការពារ គឺ​ជា​កម្លាំង​ស្នូល​ដ៏​សំខាន់ សម្រាប់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក្នុងការ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​សហកា​រ​គ្រប់​សកម្មភាព របស់​អាជ្ញាធរ​មិន​ថា កិច្ច​ការងារ​សន្តិសុខ មនុស្សធម៌ ឬ​ការងារ​រដ្ឋបាល​ផ្សេងៗ ដូចជា​ការជួយ​សម្រួល ចរាចរណ៍​កកស្ទះ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ជាដើម គឺ​តែងតែ​មាន​វត្តមាន​របស់​ពួកគាត់ នៅ​ជាមួយ​សកម្មភាព​ទាំងនេះ​ជា​និច្ច ។​

​លោក វង សូ​ត បាន​ថ្លែង​បែបនេះ ខណៈ​លោក បាន​ចូលរ​យម​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជា​ការពារ ចំនួន​១៦៨​នាក់ មកពី​១០​ភូមិ នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨​នេះ ។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ ក៏​មាន​ការ​អញ្ចើញ​ចូលរួម​ពី​លោក លី ឡេង អភិបាលខេត្ត​ត្បូងឃ្មុំ ប្រតិភូ​អមដំណើរ ប្រជាពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ​សរុប​ប្រមាណ​ជាង​៣០០​នាក់​។​
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ជា​ប្រជា​ការពារ​ទាំង​អស់ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើឲ្យ​ភូមិ​ឃុំ​របស់​យើង​មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជា​ភូមិ​ឃុំ​ប្រកបដោយ​សុវត្ថិភាព ពិសេស​គឺ​ចូលរួម​ការពារ​សមិទ្ធ​ផល​នានា ដែល​ជា​សម្បត្តិ​រួម​របស់​យើង​ឲ្យបាន​គង់វង់​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​យើងទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថា ដោយ​មាន​ការគាំទ្រ​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្តន៍ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ បង្ក្រាប​បាន​បទល្មើស​គ្រប់​ប្រភេទ ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុម​រម្យ​នា ដោយ​មាន​ការអភិវឌ្ឍ​ន៍​រីកចំរើន​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​ភាពក្រីក្រ ក្នុង​មូលដ្ឋាន​បាន​ថយចុះ​មួយ​កម្រិត​ផង​ដែរ​។​

​លោក វង សូ​ត បានបញ្ជាក់​ថា សន្តិភាព​នេះ រក​បាន​មក​ដោយ​លំបាក ក្រោម​ការតស៊ូ​ប្តូផ្តាច់​យក​ជីវិត​ទៅ​ប្តូរ យក​សន្តិភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាក​ច្រកម្ពុជា ជា​ប្រមុខ​ដឹក​ប្រទេស​ដ៏​ឈ្លាសវៃ បានប្រែក្លាយ​ប្រទេសជាតិ តាំង​បាតដៃ​ទទេរ នាំ​មក​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​នៅក្នុង​ប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​។​

​ជាមួយគ្នា​នោះ រដ្ឋមន្ត្រី វង សូ​ត ក៏​បាន​អញ្ជើញ​ចែក​អំណោយ​ជូន​ដល់​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៣០០​នាក់ ក្នុង​ម្នាក់​ទទួលបាន​ក្រមារ​១ ថវិការ​ចំនួន​២​ម៉ឺន​រៀល ព្រមទាំង​ប្រគល់​ឲ្យ​កូម​ចំនួន ៣១​គ្រឿង​ជូន​ដល់​ប្រជា​ការពារ និង​ឧបត្ថម្ភ​កម្មវិធី​ថវិការ​ចំនួន​៤​លាន​រៀល​ផងដែរ​៕
​លោក រុន សារ៉េត​

 

r180401b1 r180401b2 r180401b3 r180401b4 r180401b5 r180401b6 r180401b7 r180401b8 r180401b9 r180401b10 r180401b11 r180401b12 r180401b13

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.