ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ប្រារព្ធ​ពិធី​ប្រគល់​ជ័យលាភី​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​គ្រូបង្រៀន​ល្អ​ប្រចាំខេត្ត សម្រាប់​ឆ្នាំ​២០១៦-២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​រៀបចំ​ពិធី​ប្រគល់​ជ័យលាភី​ពាន់រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​គ្រូបង្រៀន​ល្អ ឆ្នាំ​២០១៦-២០១៧ និង​សិស្ស​ពូកែ​មុខវិជ្ជា អក្សរសិល្ប​ខ្មែរ គណិតវិទ្យា រូបវិទ្យា ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​ទទួល​ជ័យលាភី អំ​ណាន ស្មូ​ត និង​តែង​និពន្ធ ថ្នាក់​ខេត្ត​ប្រចាំ​ឆ្នាំ​សិក្សា ២០១៧-២០១៨​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត មាន​ថ្លែងថា​៖ ខេត្ត​ប៉ៃលិន​ទទួល​ជ័យលាភី​ពានរង្វាន់​សម្តេច​តេជោ​សែន គ្រូបង្រៀន​ល្អ​ឆ្នាំ​២០១៦-២០១៧ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ទូទាំង​ប្រទេស​ដោយ លោកគ្រូ ហាស់ រឿន ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ដោយ​ឆ្លងកាត់​ការវាយតម្លៃ​ជា​បី​ដំណាក់ កាល​ពី​គណៈកម្មការ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ម៉ត់ចត់​បំផុត​។

​ដោយឡែក​ចំពោះ​ថ្នាក់​ខេត្ត​វិញ មន្ទីរអប់រំ យុវជន និង កីឡា បាន​រៀបចំ​ការប្រឡង​សិស្ស​ពូកែ​ប្រចាំឆ្នាំ​សិក្សា​២០១៧-២០១៨ ដើម្បី​ត្រៀម​យក​ទៅ​ប្រឡង​ប្រកួតប្រជែង​សិស្ស​ពូកែ​ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨ នៅ​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម ក្នុងនោះ​មាន​មុខវិជ្ជា អក្សរសិស្ប៍​ខ្មែរ គណិតវិទ្យា រូបវិទ្យា នៃ​បេក្ខជន​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​បេក្ខជន​ដាក់ពាក្យ​ប្រឡង​សរុប ៨១​នាក់ ស្រី​៤២​នាក់ ជា​លទ្ឋផល ទទួលបាន​បេក្ខជន​មាន​សមត្ថភាព សរុប​៦​នាក់ ស្រី​៤ នាក់​។​

​លោក​អភិបាលខេត្ត កើត សុធា បាន​កោត​ស​សើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​មន្ទី​អប់រំ យុវជន និង​កីឡា ជាពិសេស​លោកគ្រូ អ្នកគ្រូ ដែល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ បង្ហាត់បង្រៀន​ចំណេះ​ជំនាញ​ដល់ សិស្សានុសិស្ស គ្រប់​ស្រទាប់វណ្ណៈ ឱ្យ​ក្លាយជា​ធនធាន​បន្ត​វេន​សម្រាប់​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យមាន​ការរីកចំរើន នាពេល​អនាគត ជាពិសេស​ថ្មីៗ​កន្លងទៅនេះ ខេត្ត​ប៉ៃលិន ទទួលបាន​ជ័យលាភី​ពានរង្វាន់​សម្តេច​តេជោ សែន គ្រូបង្រៀន​ល្អ ជាប់​ចំណាត់ថ្នាក់​លេខ​៣ ទូទាំង​ប្រទេស​។​

​លោក​បាន​បន្តថា ដូច្នេះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ត្រូវ​ចូលរួម​ផ្តល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត ឱ្យ​បន្ត​សកម្មភាព​នេះ​បន្ថែម​ទៀត ដើម្បី​ទទួល​ជ័យលាភី​រាល់​ឆ្នាំ​។ លោក​អភិបាលខេត្ត បាន​លើកឡើង​ថា​៖ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឱ្យ​មាន​ប្រទេស​មាន​សុខសន្តិភាព និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​អប់រំ​យុវជន និង​កីឡា​ជា​វិស័យ​អាទិភាព ដោយ​បាន​កែទម្រង់​ចាប់ពី​ថ្នាក់​កុមារដ្ឋាន រហូតដល់​ថ្នាក់​ឧត្តមសិក្សា​ស្រប​តាម​គោ​ល​នយោបាយ​យុទ្ធសាស្ត្រច​តុ​កោណ​ដំណាក់កាល​ទី​៣ ក្នុងន័យ​ពង្រឹង​គុណភាព​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការអភិវឌ្ឍន៍​សម្រាប់​ឱ្យ​យុវជន​មាន​ចំនេះ ជំនាញ ។​

​លោក​ក៏​បាន​សំណូមពរ ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ និង​ពង្រឹង​សមត្ថភាព បន្ថែមទៀត ដើម្បី​ចូលរួម​ប្រឡង​ថ្នាក់ជាតិ​ទូទាំង​ប្រទេស ឱ្យ​បាន​ទទួល​ជោគជ័យ​ផងដែរ ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ ត្រូវ​បន្ត​បង្ហាត់បង្រៀន និង​ត្រូវ​ផ្តល់​ចំណេះ​ជំនាញ​បន្ថែមទៀត ដល់​ក្មួយៗ​សិស្សានុសិស្ស​ដែល​មានឈ្មោះ​ទៅ​ប្រឡង​ថ្នាក់ជាតិ នៅ​ទូទាំង​ប្រទេស​ទទួល​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត ក៏​បាន​ប្រគល់​ថវិកា និង​សំភារៈ​សិក្សា ជាមួយ​ប័ណ្ណសរសើរ ជូន​ដល់​សិស្សានុសិស្ស​ជាប់​ជ័យលាភី ដោយ​លេខ​១៖ ទទួលបាន​ប័ណ្ណសរសើ​១ សម្ភារៈ​សិក្សា​១​កញ្ចប់ និង​ថវិកា​១៥​ម៉ឺន​រៀល លេខ​២៖ ទទួលបាន​ប័ណ្ណសរសើ ១ សម្ភារៈ​សិក្សា​១ កញ្ចប់ និង​ថវិកា ១០ ម៉ឺន​រៀល លេខ​៣៖ ទទួលបាន​ប័ណ្ណសរសើ ១ សម្ភារៈ​សិក្សា​១ កញ្ចប់ និង​ថវិកា ៧​ម៉ឺន​រៀល ៕
​ដោយ ៖ រុន សារ៉េត​

 

 

r180401a1 r180401a8 r180401a7 r180401a6 r180401a5 r180401a4 r180401a3 r180401a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.