ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ប្រតិភូ​២​ខណ្ឌ​និង​មន្ទីរ​មួយ​នាំយក​អំណោយ​ជូន​កងកម្លាំង​នគរបាល​វិរៈ​សេនាតូ​ចលេ​ខ​៧៩៣ ឈរជើង​នៅ​ច្រក​អានសេះ ខេត្ត​ព្រះវិហារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ព្រះវិហារ ៖ ប្រតិភូ​២​ខណ្ឌ​និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា ជូន​ដល់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​លេខ ៧៩៣ ឈរជើង​នៅ​ទិស​ច្រក​អាន​សេះ ខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ ។​

​ប្រតិភូ​ខណ្ឌ​ទាំង​៣​អង្គភាព​នេះ រួម​មាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក សាំ ពិសិដ្ឋ សាលាខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក សុខ សម្បត្តិ និង​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ដឹកនាំ​ដោយ​លោក កែវ សុភា អភិបាលរងខណ្ឌ ។​

​លោក​សាំ ពិសិដ្ឋ លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជំនួសមុខ​អោយ​​ប្រតិភូ បាន​ថ្លែង​ការកោតសរសើរ ដោយ​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​វរ​ភាព​ដ៏​អង់អាច​ក្លាហាន​​របស់​បងប្អូន​វរៈ​ន​គរ​បាល​នៅ​សមរភូមិ​មុខ នា​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​បាន​តស៊ូ​ជម្នះ​​គ្រប់ ឧបសគ្គ​គ្រប់យ៉ាង និង​ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ ការពារជាតិ មាតុភូមិ​​និង​ការពារ​បូរណភាព​ទឹកដី​របស់​យើង ដោយ​មិន​អោយ​សត្រូវ​ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា​យើង​​បាន​ជាដាច់ខាត សូម្បី​មួយ​ចំអាម ឬ​មួយ​មីល្លីម៉ែត្រ​។ ក្រៅពីនេះ លោក​សាំ ពិសិដ្ឋ​ក៏បាន​សូមឲ្យ​​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ ៧៩៣ ឈរជើង​នៅ​ទិស​ច្រក​អាន​សេះ ខេត្ត​ព្រះវិហារ​​យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាព និង​ទប់ស្កាត់​អោយ​បាន​ពី​ការឈ្លានពាន​ពី​ពួក​បរទេស​។​

​ក្នុងឱកាស​នោះ​ក្រៅពី​សួរសុខទុក្ខ គណៈប្រតិភូ​បាន​ជូន​អំណោយ​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ជាតិខ្មែរ នាពេលខាងមុខ នោះ មាន​ទឹកក្រូច ៦០​កេស ស្រា​បៀរ ៥០​កេស និង​មី​ម៉ា​ម៉ា ៦០​កេស​​ព្រមទាំង​ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​លេខ ៧៩៣ ចំនួន ២៨១​នាក់ ដោយ​​ម្នាក់ៗ​ទទួលបាន ៤​ម៉ឺន​រៀល ។ ចំណែក​មេបញ្ជាការ​ភូមិភាគ ម្នាក់ ៥០​ម៉ឺន​រៀល​។ មេ​វរៈ ម្នាក់​៤០​ម៉ឺន​រៀល និង​អនុ​វរៈ ចំនួន ៦​នាក់ ដោយ​ម្នាក់ៗ បាន ២០​ម៉ឺន​រៀល​៕

 

r180331c1 r180331c7 r180331c5 r180331c4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.