ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​គណៈ ប្រតិភូ​រាជធានី​ភ្នំពេញ ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​ចែកជូន​នាយទាហាន និង​ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​១២៨ ព្រំប្រទល់​ខេត្ត​ស្ទឹងត្រែង និង ប្រទេស​ឡាវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ  នៅ​ព្រឹក​ថ្ងៃទី​៣០ មីនា នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ត្រីរដ្ឋបាល​រាជធានី​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ជូន​នាយទាហាន និង​ពលទាហាន កងពលតូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១ ដែល​បាននិងកំពុង​ឈរជើង​នៅ​តំបន់​អូ​អាឡៃ ឃុំ​ថ្មដា ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​

​លោក​ឧត្តមសេនីយ៍ត្រី មៀច សាមុត មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​១២៨ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍​លើកឡើងថា ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិសេស​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កងពលតូច​អន្តរាគមន៍​លេខ​១២៨ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បាន​និង​កំពុង​កសាង​អគារ​ព្យាបាល​ជំងឺ អគារ​សម្រាប់​បំពេញការងារ រួម​ទាំង​របង និង​ខ្លោងទ្វារ​ផងដែរ​។​

​ក្នុងនាម​លោក​ជា​មេបញ្ជាការ​ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ ប្តេជ្ញាចិត្ត ការពារ​ឲ្យបាន​ដាក់ខាត​បូរ​ណភាពទឹ​កដី ការពារជាតិ មាតុភូមិ រដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ​និង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេជោជា​ប្រមុខ​ដឹកនាំ ស្មោះត្រង់​ជាមួយ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ឥត​ងាករេ ។​

​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​បាន​មានប្រសាសន៍​លើកឡើង​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ធ្វើឱ្យ​ប្រទេស​មួយ​នេះ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក់​អន្តរជាតិ​។

​ជាក់ស្តែង​នាពេល​ថ្មីៗ​នេះ ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​របស់​សម្តេច តេ​ជោ គឺជា​ជោគជ័យ​ថ្មី​ថែម​ទៀត​សម្រាប់​ព្រះរាជាណាចក្រ​យើង ដោយបាន​វាយបំបាក់​ឆ្អឹងខ្នង​ពួក​អគតិ​មួយ​ក្តាប់​តូច ដែល​មាន​បំណង​ប្រឆាំង​វត្តមាន​របស់​សម្តេច​តេជោ​នៅ​អូស្ត្រាលី ដោយ​ប្រជាជន​យើង​យ៉ាង​ច្រើន​កុះករ​មក​ទទួល​ស្វាគមន៍​វត្តមាន​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ប្រកបដោយ​មនោសញ្ចេតនា​គោរព​ស្រលាញ់​អស់ពី​ដូង​ចិត្ត​។ លើសពីនេះ​ទៀត​រាជរដ្ឋាភិបាល​អូស្ត្រាលី ក៏បាន​សម្រេច​ផ្តល់​ជំនួយ​ចំនួន ៨៧​លាន​ដុល្លារ ដល់​ប្រទេស​កម្ពុជា​យើង​ទៀត​ផង​។ នេះ​ជា​ការបញ្ជាក់​ឱ្យឃើញ​ពី​សន្តិភាព​ពិត​
​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ជាតិ​សាសនា​យើង​។​

​ក្នុងឱកាស​នោះ​ដែរ លោក ម៉ប់ សារិន ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​នាយទាហាន ពលទាហាន​​និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​បង្កើត​ស្មារតី​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​​ក្នុង​ការបំពេញ​ភារកិច្ច ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ក្នុង​កិច្ចការងារ​បូរ​ភាព​ទឹកដី ​សូម្បីតែ​មួយ​មី​លី​ម៉ែត្រ ទប់ស្កាត់​បដិវត្ត​ពណ៌​របស់​ពួក​ក្បត់ជាតិ និង​ការពារ​ឱ្យបាន​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​តេជោជា​ប្រមុខ​។​

​លោក ម៉ប់ សារិន បាន​បញ្ជាក់​ផង​ដែរ​ថា អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំ​ទៅ​ចែកជូន​​នាពេល​នេះ​រួមមាន ទីបញ្ជាការដ្ឋាន​កងពល​តូច​អន្តរាគមន៍​លេខ​១២៨ យោធភូមិភាគ​ទី​១​ថវិកា​ចំនួន ២០ លាន​រៀល មេបញ្ជាការ​មួយរូប​ទទួលបាន​ថវិកា​ចំនួន ៤ សែន​រៀល​​មេបញ្ជាការរង នាយរង​សេនាធិការ​កងពល​ចំនួន ១៥ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២០ ​ម៉ឺន​រៀល នាយ​-​នាយរង​ការិយាល័យ នាយ​-​នាយរង​ផ្នែក មេបញ្ជាការ បញ្ជា​ការរង​​កងអនុសេនាធំ​-​តូច ចំនួន ១១៧ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល នាយទាហាន​​ពលទាហាន ៧២២ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥ ម៉ឺន​រៀល​។ ការងារ​សាងសង់​មន្ទីរពេទ្យ​​លើក​ទី​២ ចំនួន ៣៥០០០ ដុល្លារ​។ គ្រឿងឧបភោគ​បរិភោគ មាន​មី​ចំនួន ៦០០ កេស​តូច​,​ទឹកត្រី​​ចំនួន ៤០០ យួរ​,​ទឹកស៊ីអ៊ីវ​ចំនួន ៤០០ យួរ​,​ប្រេងម៉ាស៊ូត ៥០០០ លីត្រ និង ថ្នាំពេទ្យ ២១ មុខ​ ។​

​ជូន​វរៈ​សេនា​តូច​អន្តរាគមន៍​ចំនួន ៥ វរៈ ក្នុងនោះ​ឧបត្ថម្ភ​ដល់​ទីបញ្ជាការ​វរៈ​ទាំង​៥​ក្នុង​មួយ​វរៈ​ទទួលបាន​ថវិកា​ចំនួន ១០ លាម​រៀល​។ ជូន​មេ​បញ្ជាការ​វរៈ ៥ នាក់ ក្នុង​ម្នាក់​២០ ម៉ឺន​រៀល ចំណែក​មេបញ្ជាការរង​វរៈ ជំនួយការ​សេនាធិការ មេ​បញ្ជា មេបញ្ជាការរង អនុ​​សេនា​ធំ​ចំនួន ១៩៥ នាក់ ក្នុង​ម្នាក់ៗ​ចំនួន ១០ ម៉ឺន​រៀល​។ ដោយឡែក​នាយទាហាន ពលទាហាន ៤៤០​នាក់ ទាំង ៥ វរៈ ស្មើ​ចំនួន ២២០០ នាក់ ក្នុង​ម្នាក់ៗ​បាន ៥ ម៉ឺន​រៀល​។ ក្នុង​នោះ​ទាំង ៥ ​វរៈ ដោយ​មួយ​វរៈ​ទទួល​គ្រឿងឧបភោគ​បរិភោគ មាន មី​ចំនួន ៣០០ កេស​,​ទឹកត្រី ២០០ យួរ​,​ទឹកស៊ីអ៊ីវ​២០០ យួរ​, ប្រេងម៉ាស៊ូត ៥០០ លីត្រ​។​

​ថវិកា​ភូមិភាគ​ទី​១ ទទួលបាន ៥ លាន​រៀល​,​តំបន់សឹករង​ស្ទឹងត្រែង ១ លាន​រៀល​, សាលាស្រុក​សៀម​​ប៉ាង ១​លាន​រៀល​, ផ្នែក​សឹក​រង​សៀម​ប៉ាង ៥០ ម៉ឺន​រៀល​, ប៉េអិម​ស្រុកសៀ​មប៉ាង ៥០​ម៉ឺន​​រៀល​, នគរបាល​ស្រុក​សៀម​ប៉ាង ៥០ ម៉ឺន​រៀល​, ជូន​ឃុំ ៥០ ម៉ឺន​រៀល​,​ជូន​វត្ត​ចំនួន​ពីរ​វត្ត​ក្នុង​មួយ​វត្ត ៣ លាន​រៀល​៕

 

r180331c2 r180331c6 r180331c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.