ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក សុខ ពេញវុ​ធ បន្ត​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​សុក្រ ១៤​កើត ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨​នេះ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បន្ត​ដឹកនាំ និង​បញ្ជា​ឲ្យ​លោក យស យុទ្ធី អភិបាលរង និង លោក គឹម វុត្ថា ប្រធាន​ប្រជា​ពារ​ការ​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ​ដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង អនាម័យ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ រួមមាន​៖ មហាវិថី​ព្រះមុនីវង្ស​, មហាវិថី​ព្រះ​នរោត្តម​, តីរៈវិថី​ព្រះស៊ីសុវត្ថិ​, ផ្លូវ​លេខ​៤៧-៩៣-១០៦-១០៨-១១៨-១៩ ផ្លូវភ្លោះ​ព្រះ​អង្គ​ឌួង និង​ទីតាំង​មួយចំនួនទៀត ក្នុង​មូលដ្ឋាន​ខណ្ឌ ដើម្បី​ធានាបាន​នូវ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង អនាម័យ បរិស្ថាន​ស្អាត​ល្អ ដើម្បី​សោភ័ណភាព​ក្នុង​មូលដ្ឋាន ក៏​ដូចជា​ក្នុង​រាជធានី​ភ្នំពេញ ។​

​ចំពោះ​ការងារ​អនាម័យ​បរិស្ថាន លោក​អភិបាល បាន​បញ្ជា​ឲ្យ​គ្រប់​គោលដៅ​ប្រជា​ការពារ​ធ្វើការ​សំអាត​សំរាម ដោយ​បាន​យក​ម៉ាស៊ីន​បាញ់​លាង​ចល័ត ធ្វើការ​សំអាត​តាម​ដេប៉ូ​សំរាម ក្រោយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមូល​សំរាម​រួច​, ធ្វើ​ការប្រមូល​សំរាម​ក្រោយ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមូល​រួច (​សំរាម​ចេញ​ខុស​ម៉ោង​) ប៉ុន្តែ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​បញ្ចេញ​សំរាម​ខុស​ម៉ោង​ពេល​កំណត់ ជា​ពិសេស​បាន​ធ្វើការ​បូម​បាញ់​លាង​សំអាត​តាម​សួនច្បារ​-​ច្រាំងទន្លេ ចាប់​ពី​ខាង​មុខ​ផ្សារ​រាត្រី​រហូត​ដល់​កំពង់ចម្លង​អរិយ​ក្សត្រ​ផងដែរ ។​

​ដោយឡែក រដ្ឋបាល​សង្កាត់ និង​ទី​រួម​ផ្សារ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន រួមមាន​៖ សង្កាត់​ផ្សារ​ថ្មី​ទី​៣ សង្កាត់​ស្រះចក ទី​រួម​ផ្សារកណ្តាល និង ទី​រួម​ផ្សារ​ចាស់​ផងដែរ ។​

​រដ្ឋបាល​ខណ្ឌដូនពេញ នៅតែ​បន្ត​អនុវត្ត​តាម​ការណែនាំ និង​បទបញ្ជា របស់ ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ អប់រំ ណែនាំ​គ្រប់​ទីតាំង​អាជីវ​កម្មដ្ឋាន ចំណតរថយន្ត អ្នកលក់ដូរ ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អា​ជី​កម្ម ឲ្យចូល​រួមសហការ និង​ថែរក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​ក្នុង​មូលដ្ឋាន ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ៕
​លោក រ៉ុន សារ៉េត ចាងហ្វាង​

 

 

r180331a1 r180331a2 r180331a3 r180331a4 r180331a5 r180331a6

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.