ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ឯកឧត្តម វង សូ​ត ទទួលបាន​ការគាំទ្រ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា អាណត្តិ​ទី ៤ ឆ្នាំ​២០១៨-២០២២​បន្តទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៨  ​ឯកឧត្តម វង សូ​ត ទទួលបាន​ការគាំទ្រ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យាល់​អូឡាំពិក​កម្ពុជា អាណត្តិ​ទី ៤ ឆ្នាំ​២០១៨-២០២២ តាមរយៈ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី ៣ និង​បន្ត​អាណត្តិ​ទី ៤ បន្តទៀត ។​

​គួរបញ្ជាក់​ថា មហាសន្និបាត​នេះ មាន​ការចូលរួម​ធ្វើជា​សាក្សី​ពី​សំណាក់​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​កីឡា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ។​

​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​មាន ១៥​រូប ឯកឧត្តម វង សូត​ប្រធាន​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យាល់​អូឡាំពិក​កម្ពុជា​, លោក សែម សុខ និង​លោក មាស សារិន ជា​អនុប្រធាន​, លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ​អាណត្តិ​ថ្មី​បន្តទៀត លោក ចាប រតនា អគ្គ​ហេ​រញ្ញឹក ឯ​សមាជិក​ប្រតិបត្តិ​ដទៃទៀត​នោះ មាន​លោក ហឿង សុ​ផុន​, លោក យៀប ម៉ាលី​ណូ​, លោក ឯម ហៀ​ង​, លោក ងិន សុខ​គ្រវ៉ារ​, លោក មាស សារ៉េត​, លោក អ៊ុង សារ៉ាន់​, លោក សឺ​ន សុ​ផា​រិទ្ធ​, លោក ផេង រ៉ាវី​, លោក ឯក អម​រា និង​លោក ហ៊ួយ ហ៊ួង ។​

​ក្នុង​អាណត្តិ​ទី ៣ កន្លង​មក​កីឡាករ កីឡា​ការិនី ខ្សោយ​បញ្ញា​របស់​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក ដណ្តើម​បាន​មេដាយ​ទាំង ៥៤​គ្រឿង ក្នុង​ការប្រកួត​លើ​ឆាក​អន្តរជាតិ ។
​
ក្នុង​អាណត្តិ​ទី ៣​កន្លងមក​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​បង្កើតអនុគណៈកម្មាធិការ ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​រាជធានី​ខេត្ត បាន​ចំនួន ១៣ គឺ​រាជធានី​ភ្នំពេញ សៀមរាប កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង តាកែវ ព្រះសីហនុ កណ្តាល ព្រៃវែង កំពង់ស្ពឺ និង​ខេត្ត​កំពង់ចាម ។​

​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​ចេញ​គោលការណ៍ លើ់កទឹកចិត្ត​ផ្តល់​ប្រាក់រង្វាន់​ដល់​ជ័យលាភី​ខ្សោយ​សតិបញ្ញា គ្រូបង្វឹក គ្រូ​ជំនួយ និង​អ្នក​ថែទាំ​ក្នុង​ការចូលរួម​ប្រកួត​កីឡា​ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក ថ្នាក់​ពិភពលោក​រដូវក្តៅ រដូវ​រងា ស្ប៉េ​ស្យ៉ា​ល់​អូឡាំពិក អាស៊ី​ប៉ាស៊ីហ្វិក និង​អនុ​តំបន់​ទន្លេមេគង្គ​ជាដើម ៕
ដោយ ៖ សារ៉េត

 

vongsot

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.