ខេត្តសៀមរាប ៖ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញឱ្យមន្ត្រីក្រោមឱវាទត្រូវពង្រឹងការយកចិត្តទុកដាក់លើការងារដឹកនាំអង្គភាព មន្ទីរ ស្ថាប័ននានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងនោះមន្ទីរសង្គមកិច្ចខេត្តសៀមរាប ក្នុងរយៈពេលដើមឆ្នាំ២០១៨នេះ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់លើការងារដឹកនាំរបស់អង្គភាពមន្ទីរប្រកបដោយភាពវិជ្ជមានតាមរយៈសកម្ម ភាពចុះជួយប្រជាពលរដ្ឋរងគ្រោះដោយកត្តាធម្មជាតិក្នុងរយពេល ២ឆ្នាំជាប់ៗគ្នាចុងក្រោយនេះ មន្ទីរសង្គមកិច្ចខេត្តសៀម រាបបានចំណាយទឹកប្រាក់អស់ជាច្រើនសន្ធឹកសន្ធាប់ទៅលើការជួសជុល និងផ្នែកថែទាំនូវរាល់សមិទ្ធផលក៏ដូចជា ហេដ្ឋារចនា សម្ព័ន្ធនានានៅក្នុងអង្គភាព និងនៅតាមបណ្តាមូលដ្ឋានដែលការចំណាយនាពេលកន្លងមកនេះ អស់ថវិកាសរុបរាប់រយលាន រៀលជាថវិកាជាតិផ្តល់មកមន្ទីរសង្គមកិច្ចខេត្តសៀមរាប សម្រាប់ធ្វើការដោះស្រាយជួយជនរងគ្រោះដោយឧប្បត្តិហេតុធម្ម ជាតិ ។
លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាប ក្នុងភាពជាអ្នកដឹកនាំប្រកបដោយតម្លាភាពមិនដូចការចោទ ប្រកាន់ពីសំណាក់បុគ្គលមួយក្តាប់តូចដែលមាននិន្នាការប្រឆាំងក្នុងគោលបំណងបំបែកបំបាក់ផ្ទៃក្នុងអង្គភាពតែប៉ុណ្ណោះ ផ្ទុយ ទៅវិញបុគ្គលទាំងអស់នោះមិនមានឈ្មោះតួនាទីអ្វីនៅក្នុងអង្គភាពមន្ទីរនោះឡើយ ហើយការវាយប្រហារមួលបង្កាច់បង្ខូច កេរ្តិ៍ឈ្មោះរបស់លោកប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបនេះ គឺជាព័ត៌មានមិនពិតទាល់តេសោះ ដែលថា មានភាពមិនប្រក្រតីក្នុងការកឹបកេងលើខ្ទង់ប្រាក់ចំណាយរបស់មន្ទីរនោះ ព្រោះការចំណាយទៅលើផ្នែក និងសកម្មភាពអ្វីមួយ គឺមាននៅក្នុងរបាយការណ៍យ៉ាងច្បាស់លាស់ដើម្បីបញ្ជូនឯកសារចូលទៅដល់ក្រសួងក្នុងការពិនិត្យសម្រេចនឹងផ្តល់លទ្ធភាព ដល់មន្ទីរវិញ សម្រាប់យកមកធ្វើការដោះស្រាយទៅតាមភាពជាក់ស្តែងនៅក្នុងសកម្មភាពនីមួយៗដែលមន្ទីរជាអ្នកទទួលខុស ត្រូវលើប្រាក់ចំណាយទាំងនេះ ដោយប្រុងប្រយ័ត្នបំផុត ។
លោក អោ ម៉ៅ ប្រធានមន្ទីរសង្គមកិច្ចមួយរូបដែលមានស្នាដៃដឹកនាំគួរជាទីមោទនភាពចំពោះរាជរដ្ឋាភិបាលដោយ សារថ្នាក់ដឹកនាំបានផ្តល់ទំនុកចិត្តលើសមត្ថភាព និងបទពិសោធន៍ការងារជាយូរលង់ណាស់មកហើយ ទើបទទួលបានភាពជោគ ជ័យជាបន្តបន្ទាប់ធ្វើឱ្យបុគ្គលិកមន្ត្រីក្រោមឱវាទតែងតែគោរពស្រឡាញ់គាំទ្រលើជំហរដឹកនាំដោយភាពម៉ឺងម៉ាត់ចំពោះការងារ ភាពស្មោះត្រង់ភាពយុត្តិធម៌ដែលមិនអាចកាត់ថ្លៃបាន ជាពិសេសទឹកចិត្តសប្បុរសធម៌ជួយសណ្តោសប្រោសប្រណីដល់កូនចៅ ដែលមានជីវភាពក្រីក្រទន់ខ្សោយ ព្រមទាំងប្រជាពលរដ្ឋ និងគ្រួសារអតីតយុទ្ធជនពិការដែលមានទុក្ខលំបាកផ្ទាល់ខ្លួន លោក ប្រធាន អោ ម៉ៅ តែងតែមានវត្តមានចុះសួរសុខទុក្ខដល់លំនៅដ្ឋានដើម្បីធ្វើការដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។
លោកប្រធាន អោ ម៉ៅ ត្រូវបានមន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋទទួលស្គាល់ថា ជាមន្ត្រីសកម្មមួយរូបលើការងារ ដឹកនាំដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខេត្តសៀមរាប ដោយមិនប្រកាន់ ឋានៈភាពរើសអើងដែលធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់នោះឡើយ ទើបប្រជាពលរដ្ឋមានការកោតសរសើរជានិច្ច ព្រោះថា ទីណាមានទុក្ខលំបាកទីនោះមានវត្តមានលោក អោ ម៉ៅ ផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅ ខណៈអ្នកផ្សេងទៀតមិន អាចមានលទ្ធភាពចុះទៅដល់មូលដ្ឋានផ្ទាល់ជាមួយពួកគាត់ដើម្បីគិតគូរដោះស្រាយនៅចំពោះមុខហានិភ័យទាំងនោះបានទេ គេឃើញតែមានសកម្មភាពរបស់មន្ទីរសង្គមកិច្ចប៉ុណ្ណោះ ដែលលេចធ្លោក្នុងការងារបំរើជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប មិនដែលលេចធ្លោក្នុងការងារបំរើជូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបមិនដែលអាកខាននោះឡើយ ៕ ដោយ ៖ សារ៉េត (កម្ពុជាអភិវឌ្ឍ)



