ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ កងកម្លាំង ប្រដាប់អាវុធ អាជ្ញាធរ​ដែនដី មន្ត្រីរាជការ​ក្នុង​ស្រុក​ដងទង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​នៅ​ស្រុក​ដងទង់​ខេត្ត​កំពត ។​

​បន្ទាប់ពី​លោក សុីវ ភេ​ង អភិបាល​ស្រុក​ដងទង់​បាន​ធ្វើ​របាយការណ៍​ស្វាគ​ម​អំពី​ស្ថានភាព​ភូមិសាស្ត្រ​ទឹកដី ការងារ​គ្រប់គ្រង និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​រួចមក លោក ជាវ តា​យ បាន​សំដែង​ការ​កោត​ស​សើរ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​អង្គភាព ដែល​បាន​រួមគ្នា​សហការ​សាមគ្គី​ធ្វើ​ការកសាង​សមិទ្ធិផល​នានា​នៅ​មូលដ្ឋាន​មាន​ការរីកចំរើន​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ មាន​ភាព​រីកចម្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ លោក​អភិបាលខេត្ត​បាន​លើកឡើង​ទៀត​ថា បើ​ទោះជា​បែបណា ត្រូវតែ​ខិតខំ​ពុះពារ​បន្ថែមទៀត ពិសេស​ជំរុញ​លើ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ឈាន​មុខ​គេ​នៅក្នុង​ស្រុក  បន្ទាប់​មក​ការរៀបចំ​ទីផ្សារ​ឲ្យ​កាន់តែ​មាន​ដំណើរ​ល្អ​ទើប​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​មាន​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ ដែល​ធ្វើឲ្យ​ជីវភាព​របស់​ពួកគាត់​កាន់តែ​ធូរធា​មាន​ការរីកចំរើ​ន​ជា​លំដាប់ ។​

​លោក​អភិបាលខេត្ត ក៏​បាន​រំលឹក​ផងដែរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ស្រុក​ដងទង់​ទាំងមូល ត្រូវ​បន្ត​ពង្រឹង​សេវាសាធារណៈ​ឲ្យបាន​ទូ​លំ​ទូលាយ ដូច​ជា​តម្រូវការ​ចាំបាច់​ឬ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិសេស​លើ​ផ្នែក​សុខភាព សេវា​រដ្ឋបាល ដីធ្លី លំនៅដ្ឋាន អនាម័យ​និង​បរិស្ថាន​និង​សេវា​ចាំបាច់​មួយ​ចំនួន​ទៀត ។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត​ក៏​បាន​ជុំរុញ​ដល់​កម្លាំង​មាន​សម្ថ​កិច្ច​បន្ត​ពង្រឹង​បន្ថែមទៀត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង ដូច​ជា​ការ ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ដោយ​ឈាន​ទៅ​លប់បំបាត់​ឲ្យ​ខាន​តែ​បាន នូវ​បទល្មើស​ផ្សេងៗ​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​តំបន់ នៃ​ស្រុក​ដងទង់​ទាំងមូល​៕
​សេង ណា​រិទ្ធ​
​

 

 

r180330b1 r180330b2 r180330b3 r180330b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.