ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សមាគម​លើក​ទី​១២ របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត កាលពី​ថ្ងៃ​ទី​២៨​ខែ មីនា​ឆ្នាំ​២០១៨ សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ ខេត្ត​កំពត បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៧​លើក​ទី​១២ ដែល​មាន​អ្នកចូលរួម​ពី​សំណាក់​ក្រុមប្រឹក្សា​ក្រុង ស្រុក​ឃុំ សង្កាត់​ទាំង​៩៣​ទូទាំង​ខេត្ត​និង​អា​ជ្ញធរ ក្រុង ស្រុក​ទាំង​៨ ព្រមទាំង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ដៃគូ​អភិវឌ្ឍ​នានា​សរុប​ចំនួន​១៧០​នាក់​។

​លោក ស៊ីវ យ៉ុត ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​បានឲ្យដឹងថា​៖​ដើមឡើយ​សមាគម​ក្រុមប្រឹក្សា​ឃុំ ខេត្ត​កំពត បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៦ ។​បច្ចុប្បន្ន​សមាគម​បាន​ពង្រឹង​សមាជិកភាព​ដល់​ក្រុមប្រឹក្សា​ក្រុង ស្រុក​ដែល​ហៅថា សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ គិត​ដល់​ពេល​នេះ​មាន​សមាជិក​ចំនួន​៨៨​ឃុំ ៥​សង្កាត់ ១​ក្រុង និង​៧​ស្រុក​មាន​រចនាសម្ព័ន្ធ​ចំនួន​៧​។ សមាគម​នេះ​បង្កើតឡើង ក្នុង​គោលបំណង លើកកម្ពស់​ឋានៈ​និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ការ​ផ្ដល់​ផលប្រយោជន៍ និង​គុណប្រយោជន៍​ស្របច្បាប់​របស់​សមាជិក កសាង​ភាពជា​ដៃគូរ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន ពង្រឹង​នីតិរដ្ឋ និង​ជំរុញ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​លោក អ៉ឹង ម៉េង​ហួរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានមតិ​បើក​កិច្ចប្រជុំ​នា​ឱកាស​នោះ ដោយ​បាន​ចាត់ទុក​កិច្ចប្រជុំ​នេះ​ពិតជា​មាន​សារៈសំខាន់​ដើម្បី​រួមគ្នា​ពិនិត្យ​មើល​អំពី​វឌ្ឍនៈភាព​ការងារ និង​បញ្ហា​ប្រឈម​នានា​ដែល​សមាគម​បាន​អនុវត្ត​កន្លង​មក​ព្រមទាំង​ពិនិត្យ​និង​ឯកភាពគ្នា​លើ​របាយការណ៍​លទ្ធផល​ការងារ ផែនការ​សកម្មភាព​និង​ថវិកា​សម្រាប់​សមាគម​យកទៅ​អនុវត្ត​ឆ្នាំ​២០១៨​បន្ត ក្នុងន័យ​សំដៅ​ជួយ​ដល់​ការគាំទ្រ លើកកម្ពស់​សមត្ថភាព​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ពិសេស​ចំណេះដឹង​ជា​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ដែល​ធានា​ដល់​ការលើកកម្ពស់​ស្វ័យភាព ការទទួលខុសត្រូវ និរន្តរភាព​និង​ការបង្កើន​ប្រសិទ្ធភាព​ការងារ​ជា​បណ្ដើៗ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការផ្ដល់​សេវា​សាធារណៈ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព គណនេយ្យភាព​។​

​លោក ស៊ុក សា​រ៉ា​ដ អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានមតិ​បិទ​កិច្ចប្រជុំ​នាឱកាស​នោះដែរ ។ ដោយ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​និង​សមាជិក​នៃ​សមាគ​ម​ក្រុមប្រឹក្សា ក្រុង​ស្រុក​ឃុំ​សង្កាត់​ខេត្តកំពត ទាំងអស់​។ ដែល​កន្លង​មក​តែង​បាន​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លូន​ស្រប​តាម​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​ផែនការ​ដែល​បាន​ដាក់​ចេញ​ចាប់តាំងពី​ការពង្រីក សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ នា​ពាក់កណ្ដាល​ឆ្នាំ​២០១៤ រហូតដល់​ពេល​បច្ចុប្បន្ន​នេះ សម្រេច​នូវ​សមិទ្ធផល​គួរ​ជាទី​មោទនៈ​។​

​ជាមួយ​ឱកាស​នោះ លោក​ស៊ុក សា​រ៉ា​ដ ក៏​បាន​ថ្លែងអំណរគុណ​និង​បាន​ចាត់ទុក​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៉ីវិល​គឺជា​ដៃគូរ​ដ៏​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​និង​បម្រើ​នូវ​ផល​​ប្រយោជន៍​ដល់​ប្រជាជន ។​

​លោក​អភិបាលរង​ខេត្ត ក៏​បាន​ចាត់ទុក​កិច្ចប្រជុំ​រយៈពេល​មួយ​ថ្ងៃ​ពេញ​នេះ​ពិតជា​បាន​នាំមក​នូវ​ការឆ្លើយតប ពាក់ព័ន្ធ​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​របស់​ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ដែល​ត្រូវ​ធ្វើ​ការដោះស្រាយ​ជាបន្ទាន់ ដើម្បី​លើកកម្ពស់​ការពង្រឹង សមត្ថភាព​ដល់​ក្រុមប្រឹក្សា សំដៅ​ជំរុញ​ឲ្យ​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​។​

​លោក​ស៊ុក សា​រ៉ា​ដ​ក៏បាន​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សមាគម​នេះ នឹង​មាន​ការរីកចម្រើន​នូវ​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​សមាជិក​ខ្លួន​ក្នុង​ការអនុវត្ត​ការងារ ស្រប​តាម​តួនាទី​ភារកិច្ច ក្នុង​ការផ្ដល់សេវា​នានា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រកបដោយ​គុណភាព​៕
​សេង ណា​រិទ្ធ​

 r180330a1 r180330a6 r180330a5 r180330a4 r180330a3 r180330a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.