ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​លោក រស់ សាត អនុប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ព្រែក​ចាក កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ឆ្លងដែន​យ៉ាង​កក្រើក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នករកស៊ី ដឹក​ទំនិញ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​លួច​ទម្លាយ​ថា សព្វថ្ងៃ លោក រស់ សាត ដែល​ជា​អនុប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ ស្ថិត​តំបន់​ព្រំដែន​ព្រែក​ចាក កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​-​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​នៅ​តំបន់​នេះ​យ៉ាង​ពេញបន្ទុក ។​

​ប្រភព​ជាក់លាក់​បានឲ្យដឹង​ទៀត​ថា លោក រស់ សាត និង​បក្សពួក បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​រឿងអាស្រូវ​និង​ពុករលួយ​តាម​តែ​អំពើ​ចិត្ត តាមរយៈ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ព្រម​ទាំង​ទំនិញ​ខុស​ច្បាប់​ជាច្រើន​ប្រភេទ​ទៀត តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក នៃ​ទឹកដី​ខេត្ត​កំពត​។​គេ​បាន​ទម្លាយ​ទៀតថា ភាពមិនប្រក្រតី របស់លោក រស់ សាត និង​បក្សពួក​ត្រូវបាន​លាតត្រដាង បន្ទាប់ពី​គេ​ដឹងថា ទំនិញ​ឆ្លងដែន​ដែល​ភាគច្រើន​ជា​ប្រភេទ​គ្រឿងទេស ត្រូវ​ឈ្មួញ​បង់ពន្ធ​ប្រមាណ​តែ​ត្រឹម​៧០% ហើយ​ក្រៅពី​នោះ គឺ​ការឃុបឃិត​គ្នា​ជាមួយ​លោក រស់ សាត និង​បក្សពួក តាមរយៈ​ពុករលួយ ដូច​ជា​ការ​យក​លុយ​ប្រចាំថ្ងៃ​ក្នុង​មួយ​ឡាន​៣០០​ដុល្លា​(​ឡានធំ​) និង​តម្រូវ​ឲ្យ​ឈ្មួញ​បង់លុយ​ប្រចាំ​ខែ​ថែមទៀត​ផង​។​ចំពោះ​ការឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​និង​ក្រុម​ឈ្មួញ​ដូចខាងលើ ពិតជា​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផងដែរ​។​

​ប្រភព​ដដែល​បាន​បង្ហើប​ទៀតថា លោករ​ស់ សាត ដែល​បច្ចុប្បន្ន​ទទួលបន្ទុក​មើល​ការ​ចរាចរ​ទំនិញ​ឆ្លងកាត់​មាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កំពុង​ឡើង​កូដ​សម្បើម​ណាស់ ព្រោះ​កន្លងមក​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​-​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺជា​ការគ្រប់គ្រង​ទាំងស្រុង​របស់​លោក ដូចជា​មី​ខ្លា​ឃ្មុំ ប្រេង​ឆារ កៅអី​ជ័រ សាប៊ូ​(​ម្សៅ​)​ព្រម​ទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ជាដើម ហើយ​ទំនិញ​ទាំងនោះ​ត្រូវបាន​គេ​ឃុបឃិត បន្លំ​ដឹក​លាយឡំ​គ្នា​ជាមួយ​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ តាម​រថយន្ត​គ្រប់​ប្រភេទ ពិសេស​រថយន្ត​របស់​ក្រុម​ឈ្មួញ​ស្គាល់​ចិត្ត ស្គាល់​ថ្លើម​ជាមួយនឹង​លោក រស់ សាត ដែល​ជានិច្ចកាល​តែងតែ​ដឹកទំនិញ​ប្រភេទ​ដដែល​នេះ​ជា​រៀងរាល់ថ្ងៃ​។

​ចឹង​ហើយ​ការដឹកជញ្ជូន​បើ​លោករ​ស់ សាត ថា​បាន​គឺ​បាន​ហើយ តែបើ​ឈ្មួញ​ណា​ហ៊ាន​ធ្វើ​អី្វ​ឲ្យ​ទាស់ចិត្ត​តែ​បន្តិច គឺ​លោក ចាប់​ឲ្យ​បង់ពន្ធ​តែ​ម្តង កុំ​ចង់​ខ្លាំង​ជាមួយ​គាត់​ឲ្យសោះ​។​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀតថា សព្វថ្ងៃ​លោក រស់ សាត បាន​បើកដៃ​ឲ្យ​ឈ្មួញ​ដែល​ជា​បក្សពួក​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដឹកជញ្ជូន​គ្មាន​ពេលទំនេរ ប៉ុន្តែ​ឈ្មួញ​ខ្លះ​ដែល​គេ​បង់ពន្ធ​ចូល​រដ្ឋ​ដូច​គេ​ដែរ បែរ​ជា​លោក រស់ សាត រឹតបន្តឹង​មិន​ឲ្យ​ចរាចរ​ទំនិញ​ទាំងនោះ​ចូល​ឡើយ ដូចជា​ម្សៅ​សាប៊ូ កញ្ចប់ យីហោ​ផ្កា​ចាន់ និង​ម្សៅ​សាប៊ូ​លេខ​១០៧​ជាដើម​។​

​ជាមួយ​នឹង​ករណី​បែកធ្លាយ​រឿងរ៉ាវ​លោក រស់ សាត បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏ដូចជា​ទំនិញ​ខុសច្បាប់ ដូច​បាន​រៀបរាប់​ខាងលើ គេ​មិន​ទាន់​ដឹងថា លោក យ៉ែម សេង ប្រធាន​ស្នាក់ការ​គយ និង​ដ្ឋា​ករព្រែ​ក​ចាក និង​លោក ហេង សំបូរ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពត បាន​ដឹង​ឬ​ក៏​ធ្វើ​មិនដឹង​នោះឡើយ​។​ដោយ​គេ​ចាំ​មើល​ថា បើ​មាន​រឿងអាស្រូវ​ដល់​ថ្នាក់​នេះ​ទៅហើយ តើ​ថ្នាក់លើ​ត្រូវ​ចាត់​វិធានការ​យ៉ាងណា ទៅលើ លោករ​ស់ សាត ដែល​កំពុង​ដេក​កើប​លុយ​តាមរបៀប​ពុករលួយ​បែបនេះ​។​

​ទាក់ទិន​នឹង​រឿងអាស្រូវ​ខាងលើ លោក រស់ សាត អនុប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក បាន​ប្រាប់ អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៩​ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា លោក មិន​បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ណា​ម្នាក់​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​នោះទេ​។​លោក​បញ្ជាក់​យ៉ាង​សោះអង្គើយ​ថា អ្នក​ដែល​ហ៊ាន​ទម្លាយ​រឿងនេះ គឺ​អ្នក​ដែល​មិន​ត្រូវ​គ្នា​ជាមួយនឹង​លោក ទើប​ចេះតែ​មួលបង្កាច់ និង​បើក​កកាយ​រឿងអាស្រូវ​ទាំងនោះ​ឡើង​ដើម្បី​បង្ខូចឈ្មោះ​លោក​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃ​ដដែល កម្ពុជា​ថ្មី ពុំ​អាច​សុំ​ការពន្យល់​ពី​លោក យ៉ែម សេង ប្រធាន​ស្នាក់ការ​គយ និង​រដ្ឋាករ​ព្រែក​ចាក​បានទេ ដោយសារ​ពេល​ទំនាក់ទំនង​លោក​មិន​លើក​ទូរស័ព្ទ​។ ដោយឡែក លោក ហេង សំបូរ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​កំពត បើ​ទោះ​ជា​អ្នកសារព័ត៌មាន ព្យាយាម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​បែបណា ក៏​លោក​មិន​ទទួល​ដែរ​៕
​អ្នក​ប្រមាញ់​

 

r180330a10 r180330a9 r180330a8 r180330a7 r180330a13 r180330a12 r180330a11

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.