ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​នាយ​ឧត្ដមសេនីយ៍ ថោង លីម ស្នើឲ្យ​សមត្ថកិច្ច​នគរបាល​ខេត្ត​កែប បន្ដ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​ថែរក្សា​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នាយ​ឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ តំណាង​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​នេះ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ទូទាំង​ខេត្ត​កែប បន្ដ​ពង្រឹង​សន្ដិសុខ សុវត្ថិភាព បន្ថែមទៀត ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ដែល​មក​លេង​កំសាន្ដ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មក​ដល់ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ការស្នើ​បែបនេះ​ក្នុងឱកាស​ដែល​នាយ​ឧត្ដមសេនីយ៍ ថោង លីម អញ្ជើញ​ជា​អធិបតីភាព​ចូលរួម​បិទ សន្និបាត​បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មីនា​នេះ​។​

​ពិធី​បិទ​សន្និបាត បូក​សរុប​សភាពការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំឆ្នាំ និង​លើក​ទិសដៅ​ការងារ​បន្ដ​នៅ​ឆ្នាំក្រោយ ខាងលើនេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​, ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ខេត្ត​កែប​ជាច្រើនរូប​។​

​បើ​តាម​របាយការណ៍ ជារួម​សភាពការណ៍ សន្តិសុខ​សណ្ដាប់​សាធារណៈ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប មាន​ភាពល្អប្រសើរ​ពុំមាន​បញ្ហា​អសកម្ម កើនឡើង​ធ្ងន់ធ្ងរ​នោះទេ ទោះបីជា​មាន បទល្មើស​មជ្ឈឹម កើនឡើង​០៤​ករណី​បទល្មើស​គ្រឿងញៀន​មាន​០៧​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​០៦​ករណី​គ្រោះថ្នាក់​ផ្សេងៗ​របាយការណ៍ បញ្ជាក់ទៀតថា ដូចជា​អគ្គិភ័យ ថយចុះ​០៩​ករណី ជនបរទេស​រងគ្រោះ​០៨​ករណី និង​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​០២​ករណី ជនល្មើស​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​ពិន័យ​តាម​ច្បាប់​កំណត់​។​

​នាយ​ឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ បានកើត​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​មន្ត្រី​នគរបាល​គ្រប់​លំដាប់ថ្នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងមូល​ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​របស់​លោក​ឧត្ដមសេនីយ៍ទោ អ៊ីង សំអុល ស្នងការ​នគរបាល​ខេត្ត​កែប​។​

​លោកនាយ​ឧត្ដមសេនីយ៍ ថោង លីម បាន​ដាក់ចេញ​នូវ​វិធានការ ផែនការ​ការងារ និង​ផ្ដល់​អនុសាសន៍​ដឹកនាំ​បន្ថែម ដើម្បីឲ្យ​ស្នងការដ្ឋាន​នគរ បាល​ខេត្ត​កែប​អនុវត្ត​ទទួល បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ លោកនាយ​ឧត្ដមសេនីយ៍ ថោង លីម បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ពី​លោកនាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​។​

​ជាមួយគ្នា​នោះ ក៏​មាន​ការប្រគល់​សម្ភា​រ​បរិក្ខារ​អេឡិចត្រូនិច សម្រាប់​បម្រើ​ការងារ​ក្នុង​ការិយាល័យ រួម​ទាំង​ថវិកា លិខិត​សរសើរ ប័ណ្ណសរសើរ​ការងារ ជូន​មន្ត្រីនគរបាល​ខេត្ត​កែប និង​មន្ត្រីរាជការ​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​ដែល​មាន​ស្នាដៃ​ល្អ ក្នុង​បំពេញ​ការងារ​កន្លងមក​ពី​សំណាក់ លោកនាយ​ឧត្ដមសេនីយ៍ ថោង លីម និង​អភិបាលខេត្ត​កែប​៕

 

r180329a10 r180329a9 r180329a8 r180329a7 r180329a6 r180329a5 r180329a4 r180329a3 r180329a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.