ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

រដ្ឋបាល​ខេត្ត​ប៉ៃលិន​ប្រកាស​ចូល​កាន់​មុខតំណែង​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​-​អនុប្រធានអង្គភាព​ច្រកចេញចូល​តែមួយ នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​ការិយាល័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖  រសៀល​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​ប៉ៃលិន​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​-​អនុប្រធាន អង្គភាព​ច្រកចេញចូល​តែមួយ នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​ការិយាល័យ បំពេញ​រចនាសម្ព័ន្ធ​រដ្ឋបាល​សាលាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម​អភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក អង្គភាព​ពាក់ព័ន្ធ ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​។​

​លោក ហែម ឬ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត បាន​អាន​ប្រកាស​ស្តីពី​ការតែងតាំង​និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​សាលាខេត្ត​ប៉ៃលិន​ចំនួន ០៩​រូប រួមមាន​៖  .​លោកស្រី គុំ ចាន់​ធា​វី ជា​នាយករង​រដ្ឋបាល​សាលាខេត្ត .​លោក យឹម ភារុណ ជា​ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ  លោកស្រី មល់ ស្រ៊ឹ​ម ជា​នាយករង​ទីចាត់ការ​ខេត្ត លោក ឈាន ច័ន្ទ​រិទ្ធិ ជា​នាយករង​ទីចាត់ការ​រដ្ឋបាល .​លោក រាម សុមេធ ជា​នាយករង​ទីចាត់ការ​អន្តរ​វិ  ស័យ .​លោក ញ៉ូវ គង្គា ជា​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស .​កញ្ញា សួន ស៊ី​កៀវ ជា​អនុប្រធាន​ការិយាល័យ​គ្រប់គ្រង​បុគ្គលិក​នៃ​ទីចាត់ការ​ធនធានមនុស្ស .​លោក តាត់ កូន​ណុ​យ ជា​អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត និង .​លោកស្រី យ៉ែម សុ​ម៉ាលី ជា​អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ ។

​លោកស្រី គុំ ចាន់​ធា​វី ដែល​ត្រូវបាន​ប្រកាស​តែងតាំង​តួនាទី​ថ្មី​បាន​ប្តេជ្ញាចិត្ត​ថាៈ ដើម្បី​ឆ្លើយតប​និង​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​ក្នុង​នាម​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​-​អនុប្រធាន អង្គភាព​ច្រកចេញចូល​តែមួយ នាយករង​ទីចាត់ការ ប្រធាន​-​អនុប្រធាន​ការិយាល័យ សូម​ធ្វើ​ការប្តេជ្ញាចិត្ត​ខិតខំ ប្រឹងប្រែង​ធ្វើ​ការងារ​បន្ថែមទៀត​ដោយ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​នូវ​ច្បាប់ លិខិតបទដ្ឋាន​នានា​ជា​ធរមាន គោរព​អនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​និង​រដ្ឋបាល​ខេត្ត​គ្រប់​ជាន់ថ្នាក់ ធ្វើយ៉ាងណា​គោរព​តួនាទី និង​ការចាត់​តាំងរបស់​ថ្នាក់ដឹកនាំ​ខេត្ត បន្ត​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ស្រាវជ្រាវ​ចំណេះដឹង​ថ្មីៗ ដើម្បី​បង្កើន​គុណភាព​ការងារ​អោយមាន​ប្រសិទ្ធិភាព​។  បន្ត​ស្មារតី​ការងារ​ជា​ក្រុម​និង​ជោគជ័យ​ជា​រួម​ដោយ​បន្ត​ស្មារតី​សាមគ្គីភាព ឯកភាព​និង​ស្មារតី​ក្រើនរំលឹក​គ្នា​ទៅវិញទៅមក ដើម្បី​កែលម្អរ​ចំណុច​អវិជ្ជមាន​ដើម្បី​ប្រសិទ្ធភាព​ការងារ​។​

​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​៖ ការប្រកាស​ប្រកាស​ចូល​កាន់​មុខតំណែង​របស់​មន្ត្រីរាជកា​រ​សាលាខេត្ត​នៅពេលនេះ គឺ​ដើម្បី​លើកកម្ពស់ ប្រសិទ្ធភាព​ប្រសិទ្ធ​ផល តម្លាភាព និង​គណនេយ្យភាព​នៃ​ការផ្តល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​តាមរយះ​ប្រមូលផ្តុំ​សេវា​រដ្ឋបាល​នៅ​លើ​វិស័យ​នានា នៅ​កន្លែង​តែ​មួយ​បង្ក​ភាពងាយស្រួល​និង​ធ្វើ​អោយ​ទាន់​ពេលវេលា​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ តាម​យន្តការ​ច្រកចេញចូល​តែ​មួយ​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដែល​បាន​អនុវត្ត​នា​ពេលកន្លងមក ៕  ដោយ ៖ នីយ៉ា​

 

r180329a1 r180329a21 r180329a20 r180329a19 r180329a18 r180329a17 r180329a16 r180329a15 r180329a14 r180329a13 r180329a12 r180329a11

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.